09/12/2017 06:57 GMT+7 Email Print Like 0

ករណីបាញ់កាំភ្លើងនៅសាលារៀនអាមេរិក បណ្ដាលឲ្យមនុស្សចំនួន៣នាក់ស្លាប់

នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ បានកើតមានឡើងករណីបាញ់កាំភ្លើងនៅសាលាវិទ្យាល័យ មួយនៅរដ្ឋ New Mexico ភាគនិរតីប្រទេសអាមេរិក បណ្ដាលឲ្យមនុស្សចំនួន ៣ នាក់ស្លាប់ ក្នុងនោះមានជនដៃដល់ផងដែរ។

ប៉ូលីសសំណូមពរឲ្យសិស្សានុសិស្សចាកចេញពីសាលារៀនក្រោយពីករណីបាញ់កាំភ្លើង (រូបថត៖ Daily Time/ TTXVN)

ប៉ូលីសរដ្ឋ New Mexico ឲ្យដឹងថា សិស្សានុសិស្ស២នាក់និងជនដៃដល់បានស្លាប់ក្នុងករណីបាញ់កាំភ្លើងនៅសាលា វិទ្យាល័យ Aztec។ ប៉ូលីសមិនទាន់ប្រកាសបរិមាណអ្នករងរបួសនៅឡើយ ប៉ុន្តែ សារព័ត៌មានតំបន់ឲ្យដឹងថា មនុស្សចំនួន១៥នាក់ត្រូវរងរបួសក្នុងករណីវាយប្រហារពោលខាងលើ។ នាបច្ចុប្បន្នមិនទាន់ដឹងថា ជនដៃដល់បាន​ស្លាប់យ៉ាងដូចម្ដ៉េច ឬមូលហេតុនៃការវាយប្រហារគឺអ្វីៗ នៅឡើយ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ