01/12/2019 12:17 GMT+7 Email Print Like 0

ករណីជនជាតិវៀតណាមចំនួន ៣៩ នាក់​បាន​ស្លាប់នៅប្រទេស​អង់គ្លេស​៖ សាកសព​និង​ធាតុ​ របស់​ជនរងគ្រោះ​ចំនួន ២៣ នាក់​ដែលនៅសេស​សល់ត្រូវបានធ្វើមាតុ​ភូមនិវត្តន៍​


សាកសពនិងធាតុរបស់ជនរងគ្រោះចំនួន ២៣ នាក់ដែលនៅសេសសល់ត្រូវបានធ្វើមាតុភូមនិវត្តន៍ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) 
 

នាព្រឹក​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ សាកសពនិងធាតុរបស់ជនរងគ្រោះចំនួន ២៣ នាក់ដែល​នៅសល់​ក្នុង​ករណី​ជន​ជាតិវៀតណាមចំនួន ៣៩ នាក់បានស្លាប់នៅរដ្ឋ Essex ទីក្រុងឡុងដ៍ភាគឦសាន នៃចក្រភព​អង់​គ្លេស​បាន​ធ្វើមាតុភូមិនិវត្តន៍មកដល់ព្រលានយន្តហោះ Noi Bai ទីក្រុងហាណូយ។ ហេតុដូច្នេះហើយ ចាប់ពីថ្ងៃទី ២៧ ដល់​ថ្ងៃទី ៣០ ខែវិច្ឆិកា ក្រសួងការបរទេសបានសហការជាមួយអាជ្ញាធរវៀតណាមនិងអង់គ្លេស ដើម្បី​សម្រេច​រួច​រាល់ការធ្វើមាតុភូមិនិវត្តន៍ចំពោះសាកសព និងធាតុរបស់ជនរងគ្រោះទាំង ៣៩ នាក់ ហើយប្រគល់​ជូន​ក្រុម​គ្រួសារ​វិញ។

នេះគឺ​ជាលទ្ធផលនៃការណែនាំដ៏ដិតដល់របស់នាយករដ្ឋមន្រ្តីវៀតណាម កិច្ចខិត​ខំប្រឹង​ប្រែង​របស់​ក្រសួង​ការ​បរទេស​ ស្ថានទូតវៀតណាមប្រចាំនៅចក្រភពអង់គ្លេស និងអាជ្ញាធរក្នុងស្រុក ដែលបាន​រួម​សហការ​ជាមួយ​ភាគី​អង់​គ្លេស ដើម្បីធ្វើមាតុភូមិនិវត្តន៍ចំពោះសាកសព​ និងធាតុរបស់ជនរងគ្រោះទាំង​នេះ​ផង​ដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ