10/06/2021 14:01 GMT+7 Email Print Like 0

កម្លាំងជំរុញថ្មីសម្រាប់ទំនាក់ទំនងសន្ទនាអាស៊ាន - ចិន

កិច្ចប្រជុំពិសេសរបស់រដ្ឋមន្រ្តីការបរទេសអាស៊ាន - ចិន (SACFMM) និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ - ឡានឆាងលើកទី ៦ (MLC-6) និងសកម្មភាពពាក់ព័ន្ធនានាដែលបានធ្វើឡើង នៅខេត្តឆុងឈីងនៃប្រទេសចិន ចាប់ពីថ្ងៃទី ៧-៨ ខែមិថុនា គឺជាព្រឹត្តិការណ៍​សំខាន់មួយក្នុងចំណោមបណ្តាសកម្មភាពជាបន្តបន្ទាប់ដែលអបអរសារទឱកាសខួបលើកទី ៣០ ឆ្នាំនៃទិវាបង្កើតទំនាក់ទំនងសន្ទនាអាស៊ាន - ចិន។


លោករដ្ឋមន្ត្រីការបរទេស ប៊ុយថាញសើន ( Bui Thanh Son) បានដឹកនាំគណៈប្រតិភូវៀតណាមនិងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ។ នេះជាជំនួបទល់មុខគ្នាលើកដំបូងរបស់ថ្នាក់រដ្ឋមន្រ្តីការបរទេសដែលរៀបចំឡើងដោយអាស៊ាន បន្ទាប់ពីការផ្ទុះឡើងនៃជំងឺ Covid-19  ។

លោករដ្ឋមន្រ្តី ប៊ុយថាញសើន ( Bui Thanh Son) បានស្នើវិធានការចំនួន ៤ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ - ឡានឆាង។

កិច្ចប្រជុំ MLC លើកទី ៦ រដ្ឋមន្ត្រីការបរទេសមេគង្គ - ឡានឆាងលើកទី ៦ បានមានការអញ្ជើញចូលរួមពីរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ឡាវ ភូមា ថៃ ចិននិងវៀតណាម។

កិច្ចប្រជុំ MLC លើកទី ៦ នេះបានបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងទឹកទន្លេមេគង្គ - ឡានឆាងនិងឯកភាពជំរុញការសម្របសម្រួលក្នុងការដោះស្រាយបញ្ហាធនធានទឹករួមរបស់តំបន់ ក៏ដូចជាការការពារបរិស្ថានអេកូឡូស៊ី។ ការគ្រប់គ្រងគ្រោះមហន្តរាយការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ កាត់បន្ថយផលប៉ះពាល់ដោយទឹកជំនន់និងគ្រោះរាំងស្ងួត ធានាបាននូវសេវាកម្មផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យ។ ការត្រួតពិនិត្យនិងការចែករំលែកព័ត៌មាននូវប្រភពទឹក ហើយបង្កើនសមត្ថភាពសម្រាប់ការគ្រប់គ្រងនិងការអភិវឌ្ឍធនធានទឹកប្រកបដោយនិរន្តរភាពនិងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹក។ ជំរុញការស្រាវជ្រាវរួមគ្នារវាង MRC និងមជ្ឈមណ្ឌលធនធានទឹក MLC ស្តីពីការផ្លាស់ប្តូរជលសាស្ត្រនៅក្នុងអាងទន្លេមេគង្គនិងយុទ្ធសាស្ត្របន្ស៊ាំ។



លោករដ្ឋមន្រ្តីក្រសួងការបរទេស ប៊ុយថាញសើន ( Bui Thanh Son) (ដំបូង ខាងស្តាំ) អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ - ឡានឆាង (MLC) លើកទី ៦ នៅទីក្រុងឆុងឈីងនៃប្រទេសចិននៅថ្ងៃទី ៨ ខែមិថុនាឆ្នាំ ២០២១ ។ រូបថត៖ THX / VNA


លោករដ្ឋមន្រ្តីក្រសួងការបរទេស ប៊ុយថាញសើន ( Bui Thanh Son) (នៅខាងក្រៅ រាប់ពីខាងឆ្វេង) អញ្ជើញថតរូបជាមួយរដ្ឋមន្ត្រីការបរទេសនៃប្រទេសដទៃទៀត
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ MLC លើកទី ៦។  រូបថត៖ VNA



លោករដ្ឋមន្រ្តីក្រសួងការបរទេស ប៊ុយថាញសើន ( Bui Thanh Son) (ខាងស្តាំ) ថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រី MLC លើកទី ៦ នៅទីក្រុងឆុងឈីងនៃប្រទេសចិននៅថ្ងៃទី ៨ ខែមិថុនាឆ្នាំ ២០២១ ។ រូបថត៖ THX / VNA


ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសពិសេសរវាងអាស៊ាន - ចិន ក្នុងឱកាសអបអរសារទខួបលើកទី ៣០ នៃទិវាបង្កើតភាពជាដៃគូ នៅទីក្រុងឈីងនៃប្រទេសចិននៅថ្ងៃទី ៧ ខែមិថុនាឆ្នាំ ២០២១ ។ រូបថត៖ THX / VNA

លោករដ្ឋមន្រ្តីក្រសួងការបរទេសចិន វ៉ាងយី (ខាងស្តាំ) និងលោកអគ្គលេខាធិការសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)  ) Lim Jock Hoi នៅឯកិច្ចប្រជុំពិសេសរបស់រដ្ឋមន្រ្តីការបរទេសអាស៊ាន - ចិនក្នុងឱកាសខួបអបអរសារទ ៣០ ឆ្នាំនៃទិវាបង្កើតភាពជាដៃគូនៅទីក្រុងឆុងឈីង ( ប្រទេសចិន) នៅថ្ងៃទី ៧ ខែមិថុនាឆ្នាំ ២០២១ ។
រូបថត៖ THX / VNA



លោករដ្ឋមន្រ្តីក្រសួងការបរទេស ប៊ុយថាញសើន ( Bui Thanh Son) ថ្លែងនៅក្នុងកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន - ចិន។
រូបថត ៖ VNA ផ្សាយ

 

MLC ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបទៅនឹងការរីករាលដាលនៃ COVID- 19  ជាពិសេសក្នុងការធានាការផ្គត់ផ្គង់ឧបករណ៍និងសំភារៈពេទ្យចាំបាច់។ ថែមទាំងផលិតកម្មវ៉ាក់សាំងនិងផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំង ជំរុញកិច្ចសហប្រតិបត្តិការលើឱសថបុរាណ។

ការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយការឆ្លងរាលដាលនៃជំងឺ COVID – 19 តាមរយៈការជំរុញពាណិជ្ជកម្មនិងការវិនិយោគក្នុងចំណោមប្រទេសទាំង ៦ ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម ទេសចរណ៍ អប់រំ។ ម៉្យាងទៀត ពង្រឹងការតភ្ជាប់ក្នុងតំបន់ សម្របសម្រួលក្នុងការកសាងខ្សែក្រវ៉ាត់អភិវឌ្ឍន៍សេដ្ឋកិច្ចមេគង្គ - ឡានឆាងនិងភ្ជាប់ជាមួយច្រករបៀងសេដ្ឋកិច្ចដែលមាននៅក្នុងតំបន់។

MLC លើកទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលក្នុងតំបន់នៃប្រទេសទាំង ៦ ដើម្បីលើកកម្ពស់សក្តានុពលនិងគុណសម្បត្តិប្រកួតប្រជែងរបស់មូលដ្ឋាននិងបង្កើនប្រសិទ្ធភាពនៃ MLC ទាំងមូល។

 

ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន - ចិនកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន - ចិនលើកទី ១៩ ស្តីពីការអនុវត្តសេចក្តីប្រកាសស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (SOM DOC) បានធ្វើឡើង។ នេះគឺជាកិច្ចប្រជុំដំបូងរបស់មន្រ្តីជាន់ខ្ពស់ ចាប់តាំងពីកិច្ចប្រជុំ SOM DOC-18 នៅទីក្រុង ដាឡាត (Da Lat) នាខែតុលាឆ្នាំ ២០១៩ ។ លោកអនុរដ្ឋមន្រ្តីក្រសួងការបរទេស ង្វៀនគ្វឹកយុង (Nguyen Quoc Dung) បានដឹកនាំគណៈប្រតិភូវៀតណាមអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ។

ថ្លែងនៅក្នុងកិច្ចប្រជុំ MLC នេះ លោករដ្ឋមន្ត្រីការបរទេសប៊ុយថាញសើន (Bui Thanh Son) បានអះអាងអំពីសារៈសំខាន់និងការចូលរួមចំណែកដ៏មានប្រសិទ្ធិភាពរបស់​វៀតណាម​ចំពោះ MLC តាំងពីដំបូងមកនេះ។ ក្នុងបរិបទបច្ចុប្បន្ន លោករដ្ឋមន្រ្តី ប៊ុយថាញសើន (Bui Thanh Son) បានមានប្រសាសន៍ថា MLC ត្រូវការដោះស្រាយនូវតម្រូវការបន្ទាន់ចំនួន ៣ គឺត្រូវឆ្លើយតបដោយជោគជ័យចំពោះការរីករាលដាលនៃជំងឺ COVID-19 រក្សាកំណើនសេដ្ឋកិច្ចនិងទប់ស្កាត់នឹងការរិចរិលបរិស្ថាន។

តាមនោះលោករដ្ឋមន្រ្តីក្រសួងការបរទេស ប៊ុយថាញសើន (Bui Thanh Son) បានលើកឡើងវិធានការណ៍ចំនួន ៤ គឺ៖


កិច្ចសហប្រតិបត្តិការក្នុងការចែករំលែកព័ត៌មាននិងបទពិសោធន៍ស្តីពីការការពារប្រឆាំងនឹង COVID- 19; ការផ្ទេរបច្ចេកវិទ្យាលើការផលិតវ៉ាក់សាំង តាមរបៀបជាក់ស្តែងនិងមានប្រសិទ្ធភាព។

បង្កលក្ខណៈងាយស្រួលសម្រាប់ការចរាចរទំនិញឆ្លងកាត់ព្រំដែន ជាពិសេសផលិតផលកសិកម្មនិងជលផល ផ្លែឈើស្រស់; ជូនព័ត៌មានទាន់ពេលវេលាដល់អាជីវកម្មអំពីតម្រូវការនិងស្តង់ដារនៃឈានចូលទីផ្សារ។

ជំរុញកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងនិងការប្រើប្រាស់ធនធានទឹកទន្លេមេគង្គប្រកបដោយនិរន្តរភាព តាមរយៈការបង្កើនការចែករំលែកទិន្នន័យជលសាស្ត្រ ការពិគ្រោះយោបល់និងការអភិវឌ្ឍគោលនយោបាយធនធានទឹក។ អនុវត្តគម្រោងរួមគ្នាស្តីពីការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយធម្មជាតិ ការជ្រាបចូលទឹកប្រៃនិងពង្រឹងកិច្ចសហប្រតិបត្តិការរវាង MLC និង MRC ។

ការថ្លែងរបស់លោករដ្ឋមន្ត្រីការបរទេស ប៊ុយថាញសើន (Bui Thanh Son) ទទួលបានការវាយតំលៃខ្ពស់និងយល់ព្រមពីរដ្ឋមន្ត្រីការប្រទេសនៃបណ្តាប្រទេសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ MLC លើកទី ៦ ហើយបានតក់ត្រាក្នុងឯកសារនៃកិច្ចប្រជុំនេះ។ 

ជំរុញយន្តការសហប្រតិបត្តិការក្នុងតំបន់

នារសៀលថ្ងៃទី ៧ ខែមិថុនា នៅទីក្រុងឆុងឈីងប្រទេសចិនកិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន - ចិនបានធ្វើឡើងក្នុងឱកាសអបអរសាទរខួបលើកទី ៣០ នៃទិវាបង្កើតភាពជាដៃគូ (១៩៩១-២០២១) ។

កិច្ចប្រជុំនេះ បានកត់សម្គាល់ថា តាមរយៈការផ្លាស់ប្តូរនិងធ្វើការយ៉ាងសកម្មនៅគ្រប់ជាន់ថ្នាក់និងការសម្របសម្រួលប្រកបដោយប្រសិទ្ធភាព នៅកិច្ចពិភាក្សានិងយន្តការសហប្រតិបត្តិការក្នុងតំបន់ដែលដឹកនាំដោយអាស៊ាន ការជឿទុកចិត្តខាងនយោបាយត្រូវបានពង្រឹង ហើយទំនាក់ទំនងភាពជាអ្នកជិតខាងល្អត្រូវបានពង្រឹង។

រដ្ឋមន្រ្តីការបរទេសនៃបណ្តាប្រទេសអាស៊ានបានចាត់ទុកថា ទំនាក់ទំណងរវាងអាស៊ាន - ចិនគឺជាភាពជាដៃគូមួយប្រកបដោយភាពរឹងមាំនិងមានសារសំខាន់និងប្រសិទ្ធភាពបំផុតរបស់អាស៊ាន។

អាស៊ានក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងទាន់ពេលវេលារបស់ប្រទេសចិន ក្នុងគ្រាដ៏លំបាកនិងលំបាក ជាពិសេសក្នុងការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺ COVID - 19 ។

ចំពោះប្រទេសចិនវិញ លោករដ្ឋមន្ត្រីការបរទេសចិន វ៉ាងយីបានសង្កត់ធ្ងន់ថា អាស៊ានតែងតែជាអាទិភាពខ្ពស់នៅក្នុងគោលនយោបាយការបរទេសរបស់ចិន។

ប្រទេសចិនយកចិត្តទុកដាក់ជានិច្ចចំពោះភាពជាអ្នកជិតខាងដ៏មិត្តភាពនិងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមកជាមួយអាស៊ាន។ ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីការបរទេសចិន វ៉ាងយី មានបំណង់ប្រាថ្នាថា នាំភាពជាដៃគូយុទ្ធសាស្ត្រជាមួយអាស៊ានឈានដល់កំរិតថ្មីមួយនិងគាំទ្រតួនាទីស្នូលរបស់អាស៊ានក្នុងរចនាសម្ព័ន្ធក្នុងតំបន់។



លោកអនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម ង្វៀនគ្វឹកយុង ( Nguyen Quoc Dung) (កណ្តាល ជួរមុខ) អញ្ជើញចូលរួមកិច្ចក្នុងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន - ចិនលើកទី ១៩
ស្តីពីការអនុវត្តសេចក្តីប្រកាសស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (SOM DOC) ចុះថ្ងៃទី ៧ ខែមិថុនាឆ្នាំ ២០២១ ។ រូបថត៖ THX / VNA


ក្នុងអំឡុងពេលដែលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិសេសនៃរដ្ឋមន្រ្តីការបរទេសអាស៊ាន - ចិន និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសស្តីពីកិច្ចសហប្រតិបត្តិការមេគង្គ - ឡានឆាង នៅទីក្រុងឆុងឈីង (ចិន) នៅថ្ងៃទី ៨ ខែមិថុនាឆ្នាំ ២០២១ លោករដ្ឋមន្ត្រីការបរទេស ប៊ុយថាញសើន (Bui Thanh Son) បានជួបពិភាក្សាការងារជាមួយលោករដ្ឋមន្ត្រីការបរទេសចិនវ៉ាងយី។ នៅក្នុងរូបថត៖ លោករដ្ឋមន្រ្តីក្រសួងការបរទេស ប៊ុយថាញសើន (Bui Thanh Son) (ឆ្វេង) និងលោករដ្ឋមន្ត្រីការបរទេសចិនវ៉ាងយី។ រូបថត៖ THX / VNA ផ្សាយ


នៅថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២១ លោករដ្ឋមន្ត្រីការបរទេស ប៊ុយថាញសើន (Bui Thanh Son) បានជួបពិភាក្សាការងារជាមួយលោករដ្ឋមន្ត្រីការបរទេសឡាវ Saleumxay Kommasith នៅទីក្រុងឆុងឈីងប្រទេសចិន។ រូបថត៖ VNA ផ្សាយ


នៅព្រឹកថ្ងៃទី ៧ ខែមិថុនាឆ្នាំ ២០២១ នៅទីក្រុងឆុងឈីង (ចិន) លោករដ្ឋមន្ត្រីការបរទេស ប៊ុយថាញសើន ( Bui Thanh Son) បានជួបពិភាក្សាការងារទ្វេភាគីជាមួយ លោកឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ប្រាក់ សុខុន ក្នុងឱកាសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន - ចិន និងកិច្ចប្រជុំ MLC ថ្លើកទី ៦ ។ រូបថត៖ VNA ផ្សាយ។

ប្រទេសចិនបានបញ្ជាក់ថា ចិននឹងបន្តបង្កើនការផ្គត់ផ្គង់វ៉ាក់សាំងដល់បណ្តាប្រទេសអាស៊ាននិងគាំទ្រអាស៊ាន ដើម្បីបង្កើនសមត្ថភាពរបស់បណ្តាប្រទេសអាស៊ានក្នុងការស្រាវជ្រាវ ការអភិវឌ្ឍន៍ផលិតកម្មនិងចែកចាយវ៉ាក់សាំង។ ប្រទេសចិនក៏នឹងសហការយ៉ាងសកម្មជាមួយអាស៊ានផងដែរ ដើម្បីលើកកម្ពស់ការងើបឡើងវិញតាមរយៈការអនុវត្តក្របខ័ណ្ឌការស្តារឡើងវិញអាស៊ាន ការសម្របសម្រួលការវិនិយោគ ពាណិជ្ជកម្មនិងការអនុវត្តន៍ព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន - ចិន  (ACFTA) ដែលមានប្រសិទ្ធិភាព) ហើយនឹងចូលជាធរមានកិច្ចព្រមព្រៀង RCEP នាពេលឆាប់ៗនេះ។

ពិភាក្សាអំពីបញ្ហាក្នុងតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ទៅវិញទៅមក កិច្ចប្រជុំនេះបានបញ្ជាក់ថា ការថែរក្សាបរិស្ថានសន្តិភាព សន្តិសុខនិងស្ថេរភាពក្នុងតំបន់ រួមទាំង សមុទ្រខាងកើតគឺជាការយកចត្តទុកដាក់និងផលប្រយោជន៍រួមរបស់ប្រទេសទាំងអាស៊ាននិងចិន។

រដ្ឋមន្រ្តីទាំងអស់បានស្វាគមន៍ចំពោះកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន - ចិនលើកទី ១៩ ស្តីពីការអនុវត្តសេចក្តីប្រកាសស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើតដែលបានធ្វើឡើង នៅមុនថ្ងៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីបានធ្វើឡើង៕

ទីភ្នាក់ងារសារព័ត៌មានវៀតណាម កាសែតរូបភាពវៀតណាម
ប្រែសម្រួលដោយង្វៀនយ៉ាង

 

បណ្តាអត្ថបទបានផ្សាយ