04/12/2015 15:06 GMT+7 Email Print Like 0

កម្លាំងចិត្តអស្ចារ្យរបស់គ្រូគុនជើងតែមួយ

ក្នុងអាយុ២១ឆ្នាំ លោក​ត្រូវកាត់​ជើង​ខាង​ឆ្វេង​ដោយ​គ្រោះថ្នាក់ នឹក​ស្មានថា​បងតា​អាញ​យុង ព្រម​ទទួល​យក​ព្រហ្ម​លិខិត ប៉ុន្តែ​ដោយ​សតិ​បញ្ញា​និង​កម្លាំង​ចិត្ត​ដ៏ខ្លាំង​ក្លារ​បស់​មនុ​ស្ស​ម្នាក់​ដែល​ចូល​ចិត្ត​ក្បាច់​គុន លោកបន្ត​ដេញ​តាម​បំណង​ប្រាថ្នាក្លាយ​ជាគ្រូគុន បង្កើត​​កេរ្តិ៍​ឈ្មោះ​ជូន​​បក្ស ​គិម​កេតី​សើន​ញ៉ាន។​

គ្រូគុនតាអាញ​យុង កើតក្នុងសង្គមគ្រួសារមានប្រពៃណីហាត់​គុន នៅទីក្រុងហូជីមិញ។ ឪពុក​របស់​លោក​គឺលោក​តា​អាញ​ដាំង មាន​រហស្ស​នាម អាញសាង​(ពន្លឺព្រះអាទិត្យ) តែង​ចូល​រួម​ការ​ប្រកួត​លើ​សាយ​វៀន​នៅ​សម័យ​អាណា​និគម​បារាំង។ ពេលលោកមានអាយុ៤ឆ្នាំ តាអាញយុង បានឪពុក​បង្រៀនឈរ​សំកាំង ដើរ​ស្នៀត​គុន ហាត់​ក្បាច់​គុន​មូលដ្ឋាន​ នៃក្បាច់គុនបូរាណវៀតណាម។

ពេលចូលរៀនបឋម​សិក្សា សាលាមានបើកថ្នាក់បង្រៀនគុន Takewondo ទើប​លោកចុះឈ្មោះរៀន។ ដោយ​សារ​ចិត្ត​ចង់​ស្វែងយល់សិក្សា​បន្ថែម នូវបណ្តាក្បាច់គុនរបស់បក្ស​ផ្សេងៗ​ទៀត ដើម្បី​ស្វែង​រក​ចំណុច​អន់​ខ្សោយ​និង​ចំណុច​ពូកែ ក៏ដូចជារបៀប​រំដោះក្បាច់គុន ដូច្នេះហើយពេលរៀនឡើង​ដល់ថ្នាក់អនុវិទ្យាល័យ លោក​បានរៀន​បន្ថែម​ក្បាច់​គុន Aikido (ជប៉ុន) និងក្បាច់គុនសៅលិញ(ចិន)។

ទឹកចិត្តប្តេជ្ញារបស់​លោកកំពុងតែពុះកញ្រ្ជោល ការគ្រោះថ្នាក់ក៏ធ្លាក់មកលើរូប​លោក បាន​ឆក់​យក​ជើង​ខាង​ឆ្វែង​របស់​លោក​ក្នុងវ័យ​ជំទង់។ លោកនឹករលឹកទាំង​ក្រៀមក្រំថា​៖ “បំណង​ប្រាថ្នា​របស់​ខ្ញុំហាក់​ដូច​ជា​ត្រូវ​ពន្លិច​សាប​សូន្យ​ទៅទាំង​ស្រុង។ ការធ្វើដំណើរ​ទៅវិញ​ទៅមក សកម្មភាព​ផ្ទាស់ខ្លួនដោយជើង​ម្ខាងគឺ​លំបាក់​ហើយ ទម្រាំ​តែ​រៀន​ក្បាច់​គុន​ទៀត”។ ដោយការស្រឡាញ់ក្បាច់គុនរួម នឹងការលើក​ទឹកចិត្តរបស់​គ្រួសារ បាន​ជួយ​ឲ្យ​លោក​ស្ងប់​ចិត្ត ស្ងប់​អារម្មណ៍ សុខភាពសន្សឹមៗ​បានស្តាឡើងវិញ ហើយ​បន្តតាមរៀនក្បាច់​គុន តាម​របៀប​ច្នៃប្រឌិត​ដើម្បី​សម​ស្របទៅ​ នឹងចំណុចអន់​ខ្សោយរបស់​ខ្លួន​។


គ្រូគុនតាអាញយុងសម្តែងក្បាច់ “ដុកឡឺធឿង-ក្បាច់ទួន” គឺក្បាច់មួយក្នុងចំណោម១០មេក្បាច់គុនជាតិ ក្នុងប្រព័ន្ធក្បាច់គុនបូរាណវៀតណម។

គ្រូគុនតាអាញយុង អាចឈរនឹងដោយជើងម្ខាងឬចលនាដោយជើងម្ខាងក្នុងវេលារាប់ម៉ោង។

ទោះបីមានជើងតែម្ខាង ប៉ុន្តែលោកនៅតែប្រើប្រាស់អាវុធគ្រប់បែប យ៉ាងប៉ិនប្រសប់។

រៀងរាល់ថ្ងៃ គ្រូគុនតាអាញយុង ត្រូវក្រោកឡើងពីម៉ោង៥ព្រឹក ដើម្បីដើរចែកកាសែតនៅខណ្ឌ៥ ខណ្ឌ៦ តំបន់ផ្សារប៊ិញតី ចើឡើន ដើម្បីរកប្រាក់ចិញ្ចឹមជីវិត។​

លោកឆ្លៀតពេលដែលនៅលំហែថ្ងៃត្រង់ ដើម្បីហាត់កម្លាំងកាយនៅក្នុងមជ្ឈមណ្ឌលហាត់កីឡាខណ្ឌ៥។

មេរៀនហាត់ ជំនួយសាច់ដុំដៃ សាច់ដុំពោះ ខ្នង។ល។ បានលោកអនុវត្តត្រឹមត្រូវនិងយ៉ាងប៉ិនប្រសប់។​

ហាត់លើកទម្ងន់ ដើម្បីហាត់សាច់ដុំជើងខាងស្តាំ។

ដើម្បីរក្សាលំនឹង​ដោយជើងម្ខាង លោកហាត់ដោយរបៀបឈរសំកាំងជាច្រើន​ម៉ោង​បន្ត  ហាត់​ដើរ​ឡើង​ជណ្តើរ​ជាមួយ​ឈើច្រត់​ស្ពាយ​ដុំទម្ងន់ជាប់ នឹងខ្លួនពេលទៅធ្វើការងារ។ ក្រៅពីនោះ លោកនៅលេងវាយកូនឃ្លី​លើតុ ហែល​ទឹក ដើម្បី​ហាត់ព្រឹត្តិកម្ម​និងកម្លាំង​របស់​សាច់ដុំ​។

មមាញឹកហាត់ប្រាណ ដូច្នេះហើយ លោកអាចធ្វើម្ចាស់នៅលើជើង​ម្ខាង​របស់ខ្លួន។ ដើម្បី​បំពេញ​បំណង​រៀន​ក្បាច់​គុន លោក​ទៅរៀនគុនក្នុងបក្សគិមតីសើន​ញ៉ាន ពីលោកគ្រូឌាំងវ៉ាន់អាញ​។ ដោយមិនអាចហាត់​ដើរក្បាច់​គុន ដូច្នេះ​លោក​ហាត់​តែស្នៀត​ឈរ​សំកាំង ក្បាច់​គុន ក្បាច់ដៃនិង​ក្បាច់ប្រើកែង ជង្គង់​ឲ្យជំនាញ។ ពេល​ហាត់ លោក​នៅរិះ​រក​កែតម្រូវ​ចំណុច​ខ្សោយ​ត្រង់​ជើង ជាទីងាយ ទាក់បញ្ឆោតដៃ​គូ ហើយ​ច្នៃ​បណ្តា​ក្បាច់​វាយ​បក​និង​រំដោះ​សម​ស្រប​។

ក្រៅពីនោះ គ្រូគុននៅកែច្នៃក្បាច់គុនដោយឡែក​ផ្ទាល់ខ្លួន​ដូចជា៖ ឈើច្រត់កាំបិត  ក្បាច់ឈើ​ច្រត់ កោង​ពីរកំ​ណាត់ កោង​បីកំណាត់​។ល។ ដើម្បីការ​ពារ​ខ្លួន បង្ហាញមកឲ្យនរណាដែលត្រូវ​ពិកា​រដូចខ្លួន។

ក្រោយ៣០​ឆ្នាំប្រឹងប្រែង​ផ្សារភ្ជាប់នឹង​ក្បាច់គុន ឥឡូវនេះ តាអាញ​យុង ជាគ្រូ​គុន​វ័យ​ចាស់​ម្នាក់​នៅក្នុង​សង្គ​ម​ក្បាច់​គុន​វៀត​ណាម មាន​មនុស្ស​ដឹង​ស្គាល់ឮ​និង​កោ​តគោរព​ រាប់អានពេលរំលឹកដល់លោក “គ្រូគុនជើងម្ខាង”។ លោក​មាន​ទស្សនៈ​ថា៖ “ជីវភាពកាន់តែលំបាក គឺមនុស្សកាន់តែខិតខំពុះពារ​ឆ្លងកាត់ អះអាងក្តីចំណូលចិត្តរបស់ខ្លួន”។

រាល់ថ្ងៃ លោកក្រោកតាំង​ពីម៉ោង៥​ព្រឹក ធ្វើដំណើរចែកកាសែតនៅតំបន់ខណ្ឌ៥ ខណ្ឌ៦ ដើម្បី​ចិញ្ចឹមជីវិត។ ពេល​យប់ លោក​ប្តូរវេនបង្រៀនពីរថ្នាក់​គុនរបស់ខ្លួននៅក្នុងសាលា​អនុវិទ្យាល័យ លីផុង (ខណ្ឌ៥) នឹងឌិញហិបអឹន (ខណ្ឌ៨)​ ដើម្បីបង្រៀន​ក្បាច់គុនឲ្យ​យុវជនក្នុងតំបន់។ ក្រៅពី បង្រៀនក្បាច់គុន​បូរាណ លោក​នៅ​ជំនាញ​ក្នុង​បណ្តា​កីឡា​ដូចជា៖ ប្រដាល  ក្បាច់គុនថៃ  និង Pencak Silat  បណ្តុះបណ្តាលបាន​សិស្សគន់​ជាច្រើន តំណាង​ក្រុមយុវជន​ទីក្រុង ចូលរួមប្រកួតក្នុងតំបន់ ដណ្តើម​បាន​រង្វាន់ខ្ពស់ ។ កូនទាំងបួនរបស់​លោក សុទ្ធតែពេញ​វ័យ មាន​ជីវភាព​លំនឹង។ ដោយឡែកកូនស្រីបន្ទាប់ តាមិញ​ទូត្រិញ អាយុ៣១ឆ្នាំ ក្លាយជា​គ្រូគុនស្នង​ឪពុកខ្លួន។​


គ្រូតាអាញយុង ណែនាំក្បាច់គុនរបស់បក្សគិមកេតីសើញ៉ាន ក្នុងសាលាអនុវិទ្យាល័យ លីផុង ខណ្ឌ៥។

សិស្សជាច្រើនបានលោកបង្រៀនហាត់ពត់យ៉ាងហ្មត់ចត់។

លោកគ្រូនិងកូនស្រីតាមិញទូត្រិញ អាយុ៣១ឆ្នាំណែនាំសិស្សហាត់គុន។

គ្រូតាអាញយុងណែនាំស្នៀតឈរសំកាំងឲ្យសិស្ស។

គ្រូគុនតាអាញយុងណែនាំរងបង្ការឲ្យសិស្ស។

សិស្សជាច្រើនសុំរៀន ពីព្រោះស្នាដៃនិងកម្លាំងចិត្តរបស់គ្រូតាអាញយុង

អត្ថបទ៖ សើនងៀ     រូបថត៖ ង្វៀនឡឹន
បណ្តាអត្ថបទបានផ្សាយ