12/09/2018 15:01 GMT+7 Email Print Like 0

កម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងវៀតណាម – រុស្ស៊ី

ដំណើរទស្សនកិច្ច​ជាផ្លូវការ​ នៅ​សហព័ន្ធរុស្ស៊ី​របស់​លោក អគ្គលេខាបក្ស ង្វៀន ​ភូត្រុង (Nguyen Phu Trong) ចាប់ពីថ្ងៃទី ៥ ដល់​ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០១៨ បា​ន​បង្កើត​កម្លាំង​ចលករថ្មី ដើម្បី​ទំនាក់​ទំនង​ដៃ​គូ​យុទ្ធសាស្ត្រ​លើ​គ្រប់​វិស័យអភិវឌ្ឍន៍​កាន់តែ​​ទំលំ​ទូលាយ​ និង​ស៊ី​ជម្រៅ​ថែមទៀត​ រវាង​វៀតណាម  – រុស្ស៊ី។

ក្នុងដំណើរមកបំពេញទស្សនកិច្ច នៅសហព័ន្ធរុស្ស៊ី លោក អគ្គលេខាបក្ស ង្វៀន ភូត្រុង (Nguyen Phu Trong) បានជួបពិភាក្សាការងារជាមួយ លោកប្រធានាធិបតីសហព័ន្ធរុស្ស៊ី Vladimir Putin ជួបសវនាការជាមួយ លោកនាយករដ្ឋមន្ត្រីសហព័ន្ធរុស្ស៊ី Dmitry Medvedev លោកប្រធាន Duma ជាតិនៃសហព័ន្ធរុស្ស៊ី Vyacheslav Volodin លោកអនុប្រធានក្រុមប្រឹក្សារដ្ឋសភាសហព័ន្ធរុស្ស៊ី Andrey Turchak អញ្ជើញដាក់កម្រងផ្កា នៅផ្នូរយុទ្ធជនដែលមិនស្គាល់ឈ្មោះ ទីតំកល់សពលោក ប្រធាន Vladimir Ilyich Lenin និងស្តូបរូបសំណាក លោកប្រធាន ហូ ជីមិញ (Ho Chi Minh) ជួបសំណេះសំណាលជាមួយអតីតយុទ្ធជន អ្នកជំនាញការធ្លាប់ធ្វើការនៅវៀតណាម អញ្ជើញចូលរួមក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍ ៦០ ឆ្នាំនៃទិវាបង្កើតសមាគមន៍មិត្តភាពរុស្ស៊ី- វៀតណាម អញ្ជើញមកទស្សនាខេត្ត Kaluga ។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោកប្រធានាធិបតីសហព័ន្ធរុស្ស៊ី Vladimir Putin លោកអគ្គលេខាបក្ស ង្វៀន ភូត្រុង (Nguyen Phu Trong) និង លោក ប្រធានាធិបតីសហព័ន្ធរុស្ស៊ី Vladimir Putin បានបញ្ជាក់អះអាងថា គោលការណ៍តែមួយគត់គឺពង្រឹងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងវៀតណាម  – សហព័ន្ធរុស្ស៊ី ឆ្លើយតបនឹងផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ រួមគ្នាខិតខំប្រឹងប្រែង សំដៅជំរុញកិច្ចសហប្រតិបត្តិការលើបណ្តាវិស័យ បច្ចេកទេសយោធា កែលំអយន្តការនូវកិច្ចសហប្រតិបត្តិការ និងអនុវត្តយ៉ាងប្រសិទ្ធភាពកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសម្ព័ន្ធសេដ្ឋកិច្ចអាស៊ី - អឺរ៉ុប បង្កើនប្រសិទ្ធភាពនូវការអនុវត្តបណ្តាគម្រោងលើវិស័យឧស្សាហកម្ម ថាមពលអគ្គីសនី រុករកនិងកែច្នៃធនធានរ៉ែ កសិកម្ម ព័ត៌មាននិងទូរគមនាគមន៍ ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍នៅទីក្រុងនិងខេត្ត នៅប្រទេសវៀតណាម កសាងប្រទេសវៀតណាមក្លាយទៅជាមជ្ឈមណ្ឌលបច្ចេកវិទ្យានិងវិទ្យាសាស្ត្រនុយគ្លេអ៊ែ បើកទូលាយតំបន់រុករកនិងធ្វើអាជីវកម្មប្រេងឥនន្ធៈ នៅខ្ពង់រាបបាតសមុទ្រនៃប្រទេសវៀតណាម...   


 ពិធីទទួលស្វាគមន៍លោក អគ្គលេខាបក្ស ង្វៀន ភូត្រុង (Nguyen Phu Trong) និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានរៀបចំយ៉ាងមហោឡារិក នៅអាកាសយានដ្ឋាន នៅរដ្ឋធានី ។ ក្នុងរូបថត៖ លោកអគ្គលេខាបក្ស
ង្វៀន ភូត្រុង (Nguyen Phu Trong) អញ្ជើញត្រួតកងពលកិត្តិយសក្នុងពិធីទទួលស្វាគមន៍។
រូបថត៖ ទ្រីយុង/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម



លោក ប្រធានាធិតបតីសហព័ន្ធរុស្ស៊ី Vladimir Putin ទទួលស្វាគមន៍និងជួបសវនាការជាមួយ
លោកអគ្គលេខាបក្ស ង្វៀន ភូត្រុង (Nguyen Phu Trong) នៅមណ្ឌលវិមានដោយឡែករបស់
លោក ប្រធានាធិតបតី នៅទីក្រុង Sochi ។ រូបថត៖ ទ្រីយុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម



លោក ប្រធានាធិតបតីសហព័ន្ធរុស្ស៊ី Vladimir Putin និង លោកអគ្គលេខាបក្ស ង្វៀន ភូត្រុង (Nguyen Phu Trong) អញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ក្នុងរូបថត៖
ពិធីចុះហត្ថលេខាលើអនុស្សារណៈរវាងក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាម និងសម្ព័ន្ធក្រុមហ៊ុន
ថាមពលនុយគ្លេអ៊ែជាតិរុស្ស៊ី (Rosatom)  ស្តីពីកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលប្រភពធនធានមនុស្ស
ដែលធ្វើការក្នុងវិស័យថាមពលនុយគ្លេអ៊ែ ដើម្បីទិសដៅសន្តិភាព។
រូបថត៖ ទ្រីយុង/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម



 
លោកអគ្គលេខាបក្ស ង្វៀន ភូត្រុង (Nguyen Phu Trong) ជួបសវនាការជាមួយ លោកនាយករដ្ឋមន្ត្រី
សហព័ន្ធរុស្ស៊ី Dmitry Medvedev នៅមណ្ឌលវិមានដោយឡែករបស់លោកនាយករដ្ឋមន្ត្រីសហព័ន្ធរុស្ស៊ី
នៅរដ្ឋធានី ម៉ូស្គូ ។ រូបថត៖ ទ្រីយុង / ទីភ្នាក់ងារសារព័ត៌មានវៀតណាម



លោកអគ្គលេខាបក្ស ង្វៀន ភូត្រុង (Nguyen Phu Trong) ជួបសវនាការជាមួយ លោកប្រធាន Duma
ជាតិនៃសហព័ន្ធរុស្ស៊ី Duma នៅរដ្ឋធានីម៉ូស្គូ ។ រូបថត៖ ទ្រីយុង / ទីភ្នាក់ងារសារព័ត៌មានវៀតណាម



លោកអគ្គលេខាបក្ស ង្វៀន ភូត្រុង (Nguyen Phu Trong) ទទួលជួប លោកប្រធានបក្សកុម្មុយនិស្ត
សហព័ន្ធរុស្ស៊ី Gennady Zyuganov នៅរដ្ឋធានី ម៉ូស្គូ ។
រូបថត៖ ទ្រីយុង / ទីភ្នាក់ងារសារព័ត៌មានវៀតណាម



លោកប្រធានបក្សរុស្ស៊ីយុត្តិធម៌ Sergey Mikhailovich Mironov ជួបសវនាការជាមួយ
លោកអគ្គលេខាបក្ស ង្វៀន ភូត្រុង (Nguyen Phu Trong) នៅរដ្ឋធានី ម៉ូស្គូ ។
រូបថត៖ ទ្រីយុង / ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

ភាគីទាំងពីរបានប្រកាស ការរក្សាសន្តិភាពនិងស្ថេរភាព បង្កើនទំនុកទុកចិត្តទៅវិញទៅមកគឺជាកត្តាសំខាន់ៗ ដើម្បីអភិវឌ្ឍន៍តំបន់អាស៊ី  - ប៉ាស៊ីហ្វិក ដែលដើរតួនាទីគឺមួយក្នុងចំណោមបណ្តាមជ្ឈមណ្ឌលសណ្តាប់ធ្នាប់លើពិភពលោកពហុប៉ូល។ ហេតុដូច្នេះ លោក អគ្គលេខាបក្ស ង្វៀន ភូត្រុង (Nguyen Phu Trong) និង លោក ប្រធានាធិតបតីសហព័ន្ធរុស្ស៊ី Vladimir Putin បានបញ្ជាក់អះអាងថា រួមគ្នាខិតខំប្រឹងប្រែងកសាងរចនាសម្ព័ន្ធសន្តិភាពដ៏សមភាពនិងមិនបំបែក បើកទូលាយ គ្របដណ្តប់និងតម្លាភាព និងផ្អែកទៅលើការគោរពច្បាប់អន្តរជាតិ តាមរយៈជំរុញការសន្ទនានិងកិច្ចសហប្រតិបត្តិការក្នុងវេទិកា ៖ វេទិកាអធិបតីដោយ ASEAN ដូចជា  ASEAN - រុស្ស៊ី វេទិកា ASEAN  ស្តីពីសន្តិភាព(ARF) វេទិកាជាន់ខ្ពស់អាស៊ីបុព៌ា (EAS), សន្និសីទរដ្ឋមន្ត្រីក្រសួងការពារប្រទេស ASEAN  ជាមួយដៃគូសន្ទនា(ADMM+)...

តាមអ្នកយកព័ត៌មានទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅរដ្ឋធានីម៉ូស្គូ ដំណើរទស្សនកិច្ចលើកនេះរបស់អគ្គលេខាបក្ស ង្វៀន ភូត្រុង (Nguyen Phu Trong) បានអ្នកជំនាញការនិងអ្នកស្រាវជ្រាវរុស្ស៊ីវាយតំលៃខ្ពស់ និងមានអត្ថន័យដ៏សំខាន់សំរាប់ទំនាក់ទំនងនៃប្រទេសទាំងពីរ។


លោក អគ្គលេខាបក្ស ង្វៀន ភូត្រុង (Nguyen Phu Trong) និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមអញ្ជើញដាក់
កម្រងផ្កា នៅស្តូករំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលីជីវិត ប៉ុន្តែមិនស្គាល់ឈ្មោះ និងគោរពវិញ្ញាណក្ខន្ធ
លោកប្រធាន V.I. Lenin នៅរដ្ឋធានីម៉ូស្គូ។
រូបថត៖ ទ្រីយុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម




លោក អគ្គលេខាបក្ស ង្វៀន ភូត្រុង (Nguyen Phu Trong) អញ្ជើញចុះសួរសុខទុក្ខនិងជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិក នៅស្ថានទូតវៀតណាម និងអ្នកតំណាងនៃសមាគមន៍វៀតណាម នៅរដ្ឋធានីម៉ូស្គូនៃសហព័ន្ធរុស្ស៊ី ។ រូបថត៖ ទ្រីយុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម




 
លោក អគ្គលេខាបក្ស ង្វៀន ភូត្រុង (Nguyen Phu Trong) អញ្ជើញដាក់កម្រងផ្កា នៅស្តូប រូប
សំណាកលោកប្រធានហូជីមិញ នៅរដ្ឋធានីម៉ូស្គូ ។
រូបថត៖ ទ្រីយុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម



លោក អគ្គលេខាបក្ស ង្វៀន ភូត្រុង (Nguyen Phu Trong) អញ្ជើញចូលរួម ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍ ៦០
ឆ្នាំនៃទិវាបង្កើតសមាគមន៍មិត្តភាពរុស្ស៊ី - វៀតណាម នៅរដ្ឋធានីម៉ូស្គូ ។
រូបថត៖ ទ្រីយុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម



លោក អគ្គលេខាបក្ស ង្វៀន ភូត្រុង (Nguyen Phu Trong) ទទួលជួប លោកប្រធានក្រុមប្រឹក្សាគ្រប់គ្រង
សម្ព័ន្ធក្រុមហ៊ុន Gazprom Sona Ovezova នៅរដ្ឋធានីម៉ូស្គូ  ។
រូបថត៖ ទ្រីយុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម



លោក អគ្គលេខាបក្ស ង្វៀន ភូត្រុង (Nguyen Phu Trong) អញ្ជើញមកទស្សនាខេត្ត Kaluga មួយក្នុងចំណោមបណ្តាខេត្តបានមានសេដ្ឋកិច្ចអភិវឌ្ឍបំផុត នៅសហព័ន្ធរុស្ស៊ី។ ក្នុងរូបថត៖  លោក អគ្គលេខាបក្ស ង្វៀន ភូត្រុង (Nguyen Phu Trong) អញ្ជើញមកទស្សនាតំបន់ពិសេសសេដ្ឋកិច្ច នៅខេត្ត Kaluga។
រូបថត៖ ទ្រីយុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម



លោក អគ្គលេខាបក្ស ង្វៀន ភូត្រុង (Nguyen Phu Trong) អញ្ជើញចូលរួម ក្នុងពិធីបើកកាដ្ឋានសាងសង់រោងចក្រកែច្នៃទឹកដោះគោះចំណុះសម្ព័ន្ធក្រុមហ៊ុន TH True Milk នៅខេត្ត Kaluga ។
រូបថត៖ ទ្រីយុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 


លើវិស័យសេដ្ឋកិច្ច បណ្ឌិត Mazyrin បាននិយាយឲ្យដឹងថា ទោះបីមានគម្រោងវិនិយោគថ្មីៗជាច្រើន និងមានខ្នាតធំ ក៏ដោយ ប៉ុន្តែភារកិច្ចបង្កើនតំលៃពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១០ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ ដែលជាភារកិច្ចមិនងាយស្រួលអនុវត្តនិងត្រូវបន្ថែមគម្រោងយុទ្ធស្ត្រជាច្រើនទៀតផង។ បណ្ឌិត Mazyrin ចាត់ទុកថា ដើម្បីសមស្របនឹងទំនាក់ទំនងយុទ្ធសាស្ត្រ សហព័ន្ធរុស្ស៊ីត្រូវជិតខិតដល់បណ្តាវិស័យជាយុទ្ធសាស្ត្រនៃប្រទេសវៀតណាម ក្នុងនោះមានអគ្គីសនីនុយគ្លេអ៊ែ ក៏ដូចជាគម្រោងមានខ្នាតធំនិងអត្ថន័យចំពោះសង្គម ដូចជាគមនាគមន៍ម៉េត្រូក្រោមដី។

លោកឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ី ង ឌឹកម៉ាញ (Ngo Duc Manh)  បានសន្និដ្ឋានថា៖ ដោយមនោសញ្ចេតនាកក់ក្តៅ មិត្តភាពរវាងប្រជាជនទាំងពីរ ដោយការខិតខំប្រឹងប្រែងនៃទ្វេភាគី ទំណាក់ទំនងជាប្រពៃណី និងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម  - សហព័ន្ធរុស្ស៊ី ដែលថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរ ជាគ្រប់ជំនាន់កសាងនិងអភិឌ្ឍន៍កាន់តែរីកចម្រើន។ ទំនាក់ទំនងនេះនឹងទទួលបានសមិទ្ធផលថ្មីជាច្រើនក្នុងរយៈពេលខាងមុខនេះ រួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុអភិវឌ្ឍនៅប្រទេសនិមួយៗ ដើម្បីសន្តិភាព សុភមង្គល ស្ថេរភាពនិងកិច្ចសហប្រតិបត្តិការក្នុងតំបន់និងលើពិភពលោក./.

កាសែតរូបភាព /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


បណ្តាអត្ថបទបានផ្សាយ