21/01/2020 15:10 GMT+7 Email Print Like 0

កម្លាំងចលករកំណើនរបស់វៀតណាមក្នុងឆ្នាំ២០២០នឹងមកពីវិស័យនានាដែលមានប្រៀបតាំងពីមុន

ក្នុងឆ្នាំ២០១៩ កំណើន GDP របស់វៀតណាមសម្រេចបាន៧,០២%។ នេះជាឆ្នាំទីពីរជាប់ៗគ្នាដែលកំណើនសេដ្ឋកិច្ចវៀតណាមហួសពី៧%។

ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមលោក Vu Tien Loc

បណ្ដាអ្នកជំនាញសេដ្ឋកិច្ចបានចាត់ទុកថា លទ្ធផលនេះនឹងជាបុព្វបទដែលបង្កើតសន្ទុះសម្រាប់សេដ្ឋកិច្ច វៀតណាម បន្តមានស្ថិរភាពហើយសម្រេចបានកំណើនពី ៦,៨ ដល់ ៧% ក្នុងឆ្នាំ២០២០។ ក្នុងនោះ កម្លាំងចលករកំណើននឹងមកពីបណ្ដាវិស័យដែលមានប្រៀបតាំងពីមុន។

វាយតម្លៃចំពោះឱកាសវិនិយោគក្នុងដំណាក់កាលពីឆ្នាំ២០២០ដល់ឆ្នាំ២០៣០ ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្ម​វៀតណាម លោក Vu Tien Loc បានចាត់ទុកថា៖

“ក្នុងឆ្នាំ២០២០និងឆ្នាំក្រោយៗ ឱកាសវិនិយោគនឹងស្ថិតនៅវិស័យដែលមានប្រៀបតាំងពីមុនមកដូចជា វាយនភ័ណ្ឌ ស្បែកជើង គ្រឿងឈើ អេឡិចត្រូនិក កសិផលនិងជលផល ទេសចរណ៍ កំសាន្ត អប់រំ សុខាភិបាល ជាដើម។ វិស័យថ្មីៗដែលមានសក្ដានុភាពជាច្រើនដូចជា សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចដោយនវានុវត្តភាព សេដ្ឋកិច្ច​​ឌីជីថលនិងការអភិវឌ្ឍនគរឆ្លាតវៃ”។

បណ្ដាអ្នកជំនាញសេដ្ឋកិច្ចក៏បានព្យាករណ៍ថា វិស័យអាជីវកម្មចំនួន ៥ នឹងរីកចម្រើនយ៉ាងខ្លាំងក្លាក្នុងឆ្នាំនេះគឺវិស័យទំនិញប្រើប្រាស់ វិស័យទេសចរណ៍និងសេវាកម្មទទួលអំណោយផលពីទេសចរណ៍ វិស័យដឹកជញ្ជូន logistics វិស័យសំណង់និងសម្ភារៈសំណង់ វិស័យកសិកម្មនិងសេវាកម្មឧបត្ថម្ភដល់កសិកម្ម៕

  តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ