11/01/2019 00:01 GMT+7 Email Print Like 0

កម្លាំងចលករថ្មីសម្រាប់កំណើនសេដ្ឋកិច្ចនាសម័យសករាជ្យថ្មី

ជំរុញ​សមត្ថភាព​កែ​ច្នៃ​ អនុវត្ត​បច្ចេកវិទ្យា​៤.០​ និង​ជំរុញ​ការ​អភិវឌ្ឍ​ ពង្រីក​តំបន់​សេដ្ឋកិច្ច​ឯកជន​ គឺជា​កម្លាំង​ចលករ​ថ្មី​សម្រាប់​ការ​កំណើន​សេដ្ឋកិច្ច​វៀត​ណាម​ នាសម័យ​​​សករាជ្យ​ថ្មី ជាការ​លោត​ផ្លោះ​ទាំង​ពីរប្រការ​ ដែលបាន​លោក​រដ្ឋមន្រ្តី ង្វៀន​ស្វឹនភុក​ (Nguyen Xuan Phuc) ចែក​រំលែក​ នៅលើវេទិកា​កំណែ​ទម្រង់ និង​ អភិវឌ្ឍន៍​វៀត​ណាម​​២០១៨ ក្រោម​ប្រធាន​បទ​ “ចក្ខុវិស័យ​ថ្មី កម្លាំង​ចលករ​ថ្មី​សម្រាប់​កំណើន​សេដ្ឋកិច្ច​​នា​សម័យ​សករាជ្យ​ថ្មី​”​។​

តាម​ចំណាត់​ថ្នាក់ នៃ​វេទិកាសេដ្ឋកិច្ច​ពិភពលោក​ចំណាត់ថ្នាក់​​២០១៨ ស្តីពី​គុណភាព​របប​ វៀតណាម​ឈរ​លំដាប់ទី​៩៤/១៤០​។ ប្រការ​នេះ សឱ្យ​ឃើញ​ថា វៀតណាម​កំពុង​ស្ថិត​នៅទី​តាំង​មិន​អំណោយ​ផល​ ក្នុង​ការ​ប្រកួត​ប្រជែង​លកល​​។ ហេតុ​​ដូច​នេះ នៅ​រយៈ​ពេល​ខាង​មុខ តាម​លោក​នាយករដ្ឋមន្រ្តី​ ង្វៀន​ស្វឹន​ភុក​ (Nguyen Xuan Phuc) គឺ​ត្រូវ​ស្វែង​រក​វិធីធ្វើ​ ដែល​មាន​ប្រសិទ្ធភាព ​និង ​ប្រសើរ​ជាង​។​

ហេតុ​នេះ លោក​នាយករដ្ឋមន្រ្តីឱ្យ​ដឹង​ថា៖ “វៀតណាម​បន្ត​ប្រមូល​ផ្តុំ​ដោះ​ស្រាយ​ចំណុច​ស្ទះ​ស្កាត់ទាំងបី ​កម្លាយ​ទៅ​ជា​យុទ្ធសាស្រ្តទាំង​បី ​ដែល​លោត​ផ្លោះ​ពិត​ប្រាកដ ​​បម្រើ​ជូន​តម្រូវ​ការ​អភិវឌ្ឍន៍​”។

បញ្ជាក់ច្បាស់ជាងនេះទៀត រដ្ឋាភិបាល​នឹង​បង្កើន​ល្បឿន​កំណែ​ទម្រង់​សំណុំ​បែបបទ​រដ្ឋបាល​ ​កែលម្អបរិស្ថាន​អាជីវកម្ម​ បង្កើត​បណ្តាញ​អន្តរសកម្ម​​ផ្ទាល់ ​រវាង​ប្រជាជន​ និង ​រដ្ឋ​អំណាច​ ស្ថាបនា​យន្តការ​មួយ​ ដែល​អង្គ​ប្រធាន​ក្នុង​សង្គម​អាច​ ចូល​រួម​ដោយ​មាន​ប្រសិទ្ធភាព ចូល​រួម​ផ្ទាល់​នូវ​បទដ្ឋាន​គោល​នយោបាយ​។​

ទន្ទឹម​នោះ រដ្ឋាភិបាល​កំណត់​​បុគ្គលិក​ ជាគន្លឹះ​មាស​ សម្រាប់​ភាព​ជោគ​ជ័យ​ទៅ​អនាគត​ និង ​កំពុង​ខិតខំ​ស្វែង​រក​ដំណោះ​ស្រាយ​ប្រសិទ្ធភាព​ ដើម្បី​កសាង​បាន​ប្រភព​ធនធាន​មនុស្ស​មាន​គុណភាព​ បម្រើ​កំណើន​ស្ថេរភាព​។​


 លោក​នាយករដ្ឋមន្រ្តី ង្វៀន​ស្វឹន​ភុក (Nguyen Xuan Phuc) និង​គណៈ​ប្រតិភូ​អនុវត្ត​ពិធី​​ទិវា​សមាគម​​ធុរកិច្ច​ថ្មី
ផ្លាស់ប្តូរ​​ច្នៃ​ប្រឌិតថ្មី​​​ Techfest ២០១៨។
រូបថត៖ ថុត​ញ៉ឹត​/ ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​



 លោក​នាយករដ្ឋមន្រ្តី ង្វៀន​ស្វឹន​ភុក (Nguyen Xuan Phuc) ចូល​រួម​វេទិកា​យុវជន​ធុរកិច្ច​ថ្មី​២០១៨ ក្រោម​ប្រធានបទ​៖​ “ស្វែង​រក​វិធីសាស្រ្តលោត​ផ្លោះ​ សម្រាប់​​ធុរកិច្ច​ថ្មី​ ច្នៃប្រឌិត​​ ​វៀតណាម​” រៀប​ចំដោយ មជ្ឈិម​គណៈ​យុវជន​កម្មុយនិស្ត​​​ហូជីមិញ​ និង ​មជ្ឈិម​សហសម្ពន្ធ​​​យុវជន​វៀតណាម​។
រូបថត៖ ថុត​ញ៉ឹត​/ ទីភ្នាក់ងារសារព័ត៌មាន​
វៀតណាម​


 លោក​នាយករដ្ឋមន្រ្តី ង្វៀន​ស្វឹន​ភុក (Nguyen Xuan Phuc) អញ្ជើញ​ចូល​រួម​និង​ថ្លែង​សុន្ទរកថា​ នៅ​លើ​ទិវា​កំណែ​ទម្រង់​ និង អភិវឌ្ឍន៍​វៀតណាម (VRDP)​ លើកទី១​​ - ​ឆ្នាំ​២០១៨ ក្រោម​ប្រធាន​បទ៖ "ចក្ខុវិស័យ​ថ្មី​
កម្លាំង​ចលករ​ថ្មី សម្រាប់​កំណើន​សេដ្ឋកិច្ច​នា​សម័យ​សករាជ្យ​ថ្មី​"។
រូបថត៖ យ័ញ​ឡាម​ - ទីភ្នាក់ងារសារព័ត៌មានវៀតណាម​



 សមាជិក​ការិយាល័យ​នយោបាយ​ លេខាធិការ​មជ្ឈិម​បក្ស​ និង​ជា​ ប្រធាន​គណៈ​កម្មាធិការ​ចលនា​ប្រជាជន​មជ្ឈិម​ ត្រឿង​​ធី​ម៉ាយ (Truong Thi Mai) ​រួម​នឹង​លោក​ឧបនាយករដ្ឋមន្រ្តី វូ​ឌឹក​ដាម​ (Vu Duc Dam) អញ្ជើញ​ទៅ​ចូល​រួម​ទិវា​សមាគម​​ធុរកិច្ចថ្មី​​​ របស់​សិស្ស​​និស្សិត​​ឆ្នាំ​២០១៨។
រូបថត៖ ថាញ​តុង​ - ទីភ្នាក់ងារសារព័ត៌មានវៀតណាម​



 
លោក​ឧបនាយក​រដ្ឋមន្រ្តី​វូ​ឌឹក​ដាម (Vu Duc Dam) ថ្លែង​សុន្ទរកថា​លើ​​ទិវា​សមា​គម​ធុរកិច្ច​ថ្មី ផ្លាស់​ប្តូរ​​ច្នៃ​ប្រឌិតថ្មី​​ - Techfest ២០១៨ រៀប​ចំ​នៅក្រុង​ដាណាំង​។​ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​

 

“​យើង​ខ្ញុំ​តែង​យល់​ឃើញ​ថា មនុស្ស​ជា​មជ្ឈមណ្ឌល​ ជា​កម្លាំង​ចលករ​ផង ជា​គោល​ដៅ​នៃការអភិវឌ្ឍ​ផង​។ មនុស្ស​ និង ​បច្ចេកវិទ្យា​ ប្រៀប​ដូច​ជា​កូន​សោ​និង​ មេសោ​ ត្រូវសក្តិ​​សម​​​នឹង​គ្នា​។ បដិវត្តន៍​បច្ចេកវិទ្យា​៤.០​ នឹង​គ្មាន​ន័យ​ ប្រសិនបើ​ យើង​កង្វះ​មនុស្ស​៤.០​” លោក​នាយករដ្ឋមន្រ្តីសង្កត់​ធ្ងន់​ដូច​នេះ​។​

“ក្នុង​នោះ​ កម្លាំង​ចលករ​កំណើន​គ្រឹះ​ នៃ​ខឿន​សេដ្ឋកិច្ច​វៀតណាម​ នោះគឺ​កំណែ​តម្រង់​របប​​​សហការ​ ជាមួ​យ​នឹង​មជ្ឈមណ្ឌល​លើកកម្ពស់​​ពលានុភាព​​ពលកម្ម​ ប្រសិទ្ធភាព​ សមត្ថភាព​ប្រកួត​ប្រជែង​នៃ​សហគ្រាស​ តាម​រយៈ​គោលនយោបាយ ដំណោះស្រាយ​សម​ស្រប​ ប្រសិទ្ធភាព បំផុត​​គឺជំរុញ​អនុវត្ត​បច្ចេក​វិទ្យា​ខ្ពស់​។ អភិវឌ្ឍន៍​សេដ្ឋកិច្ច​ឯកជន​ ក្នុង​​ទំនាក់ទំនង​សហ​ការ​​ស្អិត​រមួត​ ជាមួយ​នឹង​​តំបន់​មាន​ដើម​ទុន​បរទេស​។ អភិវឌ្ឍន៍​ប្រភព​​ធនធាន​មនុស្ស​ នេះ​ជា​ប្រការ​កំណត់​សម្រេច​បាន​​ភាព​ជោគ​ជ័យ​ និង ប្រសិទ្ធ​ភាព​​នៃ​កម្លាំង​ចលករ​ផ្សេង​ៗទាំង​ស្រុង​”។​
លោក​រដ្ឋមន្រ្តី​ ក្រសួង​ផែនការ ​និង​វិនិយោគ​ ង្វៀន​ ជីយុង (Nguyen Chi Dung) ថ្លែង​សុន្ទរកថា​ នៅ​លើ​វេទិកា​អចិន្ត្រៃយ៍​ ស្តីពី​កំណែ​ទម្រង់​ និង​ អភិវឌ្ឍន៍​​វៀតណាម​។


លោក​នាយករដ្ឋមន្រ្តី​ក៏​យល់​ឃើញ​ថា ទោះបី​ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ បាន​​កែលម្អយ៉ាង​​​ច្រើន តែ​ការ​សំឡឹង​មើល​រួម​មិន​ស្របគ្នា​ តភ្ជាប់​​នៅមាន​ព្រំដែន​ ត្រូវ​​​ស្វែង​រករាល់​ដំណោះស្រាយ​​​ទម្លុះ​​រលូន​​រាល់​ប្រភព​​កម្លាំង​ បង្កើត​របប​ច្នៃប្រឌិត​​ ក្នុង​កិច្ច​សហការ​រវាង​រដ្ឋ ​និង​ ឯកជន​ ដើម្បី​លើកកំណើន​សមត្ថភាព​ហេដ្ឋារចនា​សម្ពន្ធយ៉ាង​​​​ឆាប់រហ័ស​​ បម្រើ​តម្រូ​វការ​អភិវឌ្ឍន៍​​ បំផុត​ក្នុង​ការ​តភ្ជាប់​តំបន់​ភូមិ​ភាគ​ តំបន់​សេដ្ឋកិច្ច​សំខាន់​។​

“ក្នុង​តំណាក់​កាល​ខាង​មុខ យើង​ខ្ញុំ​អាទិភាព​វិនិយោគ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​វៃ​ឆ្លាត រចនាសម្ពន្ធ​បច្ចេវិទ្យា​អេឡិចត្រូនិក​ ដើម្បី​​កំណើន​សមត្ថភាព​​តភ្ជាប់​កក្តានានា​ ​និង​ ធនធាន​​នៃ​ខឿន​សេដ្ឋកិច្ច​” លោក​នាយករដ្ឋមន្រ្តី អះអាង​។​

ទន្ទឹម​ការ​ស្នង​បន្ត​​​លោ​តផ្លោះ​ទាំង​បី​ ដែល​បាន​បរិយាយ​ខាង​លើ ដើម្បី​តាម​ទាន់​​ចង្វាក់​សម័យ​កាល​ និង ​និន្នាការ​ថ្មី រដ្ឋាភិបាល​ដាក់បន្ថែម​ការ​លោ​ត​ផ្លោះ​ថ្មី​ទាំង​ពីរ​​​ទៀត​ ចាត់​ទុក​ជា​កម្លាំង​ចល​ករ​កំណើន​​សំខាន់​ពីរ​ របស់​វៀតណាម​ នាទសវត្សរ៍​ខាង​មុខ​។​

ទីមួយ ជំរុញ​សមត្ថភាព​ច្នៃ​ប្រឌិត និង​ អនុវត្ត​បច្ចេកវិទ្យា​ ៤.០។ “ខ្ញុំ​យល់​ឃើញ​ថា នេះ​ជា​ឱកាស​សម្រាប់​វៀតណាម​ បង្កើន​លទ្ធផល​ពលកម្ម​ ​​កែលម្អសមត្ថភាព​​​​ប្រកួត​ប្រជែង​ និង ​លើកកម្ពស់​សមត្ថភាព​ផ្លាស់ប្តូរ​​​ច្នៃ​ប្រឌិត​​ថ្មី​” លោក​នាយករដ្ឋមន្រ្តី​ បង្ហាញ​យ៉ាង​ច្បាស់់។

​ក្នុងសម័យ​បច្ចេកវិទ្យា​ផ្សារភ្ជាប់​នឹង​គោល​គំនិត​ច្នៃប្រឌិត​ និង​ផ្លាស់​ប្តូរ​ច្នៃប្រឌិតថ្មី​​សព្វថ្ងៃ​ របង​រាំង​ស្កាត់​បច្ចេកវិទ្យា​សារ​គមនាគមន៍​​មិនមានទំហំ​ទៀត​ឡើយ រាល់​ប្រទេស​សុទ្ធតែ​អាច​លូត​លាស់​និង​លោត​ផ្លោះ​។​

ទន្ទឹម​នឹងការ​​ស្ថាបនា​ប្រព័ន្ធ​ចម្រុះ​​ធុរកិច្ច​ថ្មី ជំរុញ​ផ្លាស់​ប្តូរ​​ច្នៃប្រឌិត​ថ្មី​។​ “​មាន​គោល​គំនិត​ល្អប៉ុណ្ណោះ​ គឺ​មិនទាន់​គ្រប់​គ្រាន់ទេ​ គោល​គំនិត​នោះ​ត្រូវ​បាន “បំបៅ​” នៅ​ចម្ការ​បំបៅ​ពន្លក​ បង្កើត​បរិស្ថាន​សម្រាប់​ការអភិវឌ្ឍ​​ និង​ កម្លាយ​ធុរកិច្ច​ថ្មី​នេះ ក្លាយជា​សហគ្រាស​លំដាប់​ថ្នាក់​ នាំ​មក​តម្លៃ​ខ្ពស់​ជូន​​ខឿន​សេដ្ឋកិច្ច​”។​ នាយករដ្ឋ​មន្រ្តី​សង្កត់​​ធ្ងន់​។​

ទី​ពីរ​ ជំរុញ​ និង​ ពង្រីក​តំបន់​សេដ្ឋកិច្ច​ឯកជន​។ លោក​នាយរដ្ឋមន្រ្តី​ ឱ្យ​ដឹងថា​ ត្រូវ​ការ​នូវគន្លឹះ​សំខាន់​ ការបង្កើត​កម្លាំង​ប្រកួត​ប្រជែង​ បង្កើត​ភាព​រស់​រវើក​ជូន​ខឿន​សេដ្ឋកិច្ច​ ក្នុង​លក្ខណៈ​បរិស្ថាន​សេដ្ឋកិច្ច​អន្តរជាតិ​ និង ​វិទ្យាសាស្រ្ត​

បច្ចេកវិទ្យា​​សម្បូរ​​ភាព​ប្រែ​ប្រួល​។ សហគ្រាស​នៅ​ក្នុង​វិស័យ​ ដែល​មាន​កម្លាំង​ស្តារ​ធំទូលាយ​ មិនជាប់ជំពាក់​ចំណង​ច្រើន អំពី​របប​និង​ ទម្រង់​​។

 


 វៀតណាម​កំពុង​យក​ចិត្ត​ទុក​ដាក់​ ក្នុងការ​បណ្តុះ​បណ្តាល​ប្រភព​ធនធាន​មនុស្ស​បញ្ញវ័ន​គុណភាព​
សម្រាប់បម្រើ​បុព្វហេតុ​ឧស្សាហកម្ម​៤.០។
រូបថត៖ កាសែត​រូបភាព​វៀតណាម​



 សិ
ក្ខាសាលា “ពិភាក្សា​ដំណោះស្រាយ​ ភាព​ទាក់ទាញ​ប្រភពធនធាន​ក្នុងស្រុក​ និង ​អន្តរជាតិ​
សម្រាប់​ធុរកិច្ច​ថ្មី​ច្នៃប្រឌិត​វៀតណាម​”​។​
រូបថត៖ អាញ​ត្វឹន​-​ ទីភ្នាក់ងារ​សារព័ត៌មានវៀតណាម​



 
គណៈ​ប្រតិភូ​ និង​ ភ្ញៀវអន្តរជាតិ​ទស្សនា​ប្រភេទ​ឡាន​ Sedan LUX A 2.0 របស់​ VinFast ក្នុង​តាំងពិព័រណ៍​
អន្តរជាតិ​ Paris Motor Show 2018  នៅ​រដ្ឋធានី​ប៉ារីស​ (បារាំង​)។
រូបថត៖ ង្វៀនត្វ័នទ្រី​-​ ទីភ្នាក់ងារ​សារព័ត៌មានវៀតណាម​



 វិទ្យាស្ថាន​​បច្ចេក​វិទ្យា​ Teky ជា​ទីលាន​ច្នៃ​ប្រឌិត​បច្ចេកវិទ្យា​ថ្មី​ សម្រាប់​កុមារ​វៀតណាម​។
​ រូបថត៖​ កាសែត​រូបភាព​វៀតណាម​



 ផលិតផល​ បន្ទាប់ពីរ​ម៉ោង​រៀន​នៃ​ថ្នាក់​បង្កើត​តំឡើង​ robot នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​ Teky។
រូបថត៖​ កាសែត​រូបភាព​វៀតណាម​

 

លោក​នាយករដ្ឋមន្រ្តីក៏អះអាង​ថា​ រដ្ឋាភិបាល​វៀតណាម​ តែង​យក​ចិត្ត​ទុកដាក់​ និង​ មាន​សកម្មភាព​ជាក់​លាក់​ ដើម្បី​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​​ឯកជន​​ឆ្ពោះទៅ​គោល​ដៅ​ឆ្នាំ​២០២០ មាន​ប្រហែល​១​លាន​សហគ្រាស​ ចម្បង​​​នៅ​​តំបន់​ឯកជន​។ បន្ត​បំផុស​ស្មារតី​ច្នៃប្រឌិត​ និង ​ធុរកិច្ច​ថ្មី ​- ផ្តោត​លើ​​ស្រទាប់​យុវជន​ មាន​ចំណង​ប្រាថ្នា​ ច្នៃប្រឌិត​ ហ៊ាន​ធ្វើ​ ទទួល​ភាព​បរាជ័យ​ និង​ ចេះក្រោក​ឡើង​។

“​បច្ចុប្បន្ន​ យើង​ខ្ញុំ​កំពុង​ជំរុញ​ស្មារតី​ធុរកិច្ច​ថ្មី​មិន​ភ័យ​ខ្លាច​ នៅ​លើ​ស្រទាប់​យុវវ័យ ​ហើយ​​បំណង​ដៃ​គូ​អភិវឌ្ឍន៍​ទាំងឡាយ​រួម​ដំណើរ​ ជាមួយ​នឹង​មិត្ត​យុវវ័យ​យើងខ្ញុំ​ នៅ​លើ​រាល់​ជំហាន​ធុរកិច្ច​ថ្មី​​ និង ​រួម​ឆ្លាក់​កំណត់ត្រា​​​ជោគ​ជ័យ​”​។​ លោក​នាយករដ្ឋមន្រ្តី បំណង​ដូចនេះ៕​

 

“​ក្នុង​សន្ទស្សន៍​​ប្រភពធនធាន​មនុស្ស​ ទើប​ប្រកាស​ថ្មីៗនេះ របស់​ធនាគារ​ពិភពលោក​ វៀតណាម​ឈរ​លំដាប់ថ្នាក់​ទី៤៨ ក្នុង​ចំណោម​​១៥៧​ប្រទេស​។​ នេះ​ជា​សមិទ្ធិផល​ធំ​ ហើយ​វៀតណាម​សម្រេច​បាន​​លទ្ធផល​​សកម្ម​ ក្នុងការ​​សិក្សា​អប់រំសកល​​។ ប៉ុន្តែត្រូវការ​ចំណេះវិជ្ជា​ និង​ បំណិន​នៃ​សតវត្សរ៍​​ទី២១  ដើម្បី​ពលានុភាព​​ពលកម្ម​ខ្ពស់​ជាង​។ ប្រការ​នេះ ទាមទារ​ត្រូវ​ប្រមូល​ផ្តុំ​ផ្តោត​លើ​​គុណភាព ​និង ​ភាព​សមស្រប់​នៃ​ការ​សិក្សា​អប់រំ​​មហាវិទ្យា​ល័យ និង ​វិជ្ជាជីវៈ​”។​

  លោក Ousmane Dione នាយក​ធនាគារពិភពលោក​
ថ្លែង​សុន្ទរកថាលើ​​វេទិកា​កំណែ​ទម្រង់​ និង ​អភិវឌ្ឍន៍​វៀតណាម​ឆ្នាំ​២០១៨ ។

 
អត្ថបទ​៖ កាសែត​រូបភាព​វៀតណាម​ -
រូបថត៖ កាសែតរូបភាព​វៀតណាម​ / ទីភ្នាក់ងារសារព័ត៌មានវៀតណាម
បណ្តាអត្ថបទបានផ្សាយ