29/01/2021 22:57 GMT+7 Email Print Like 0

កម្មាភិបាលសម្រាប់មហាសន្និបាតលើកទី ១៣ របស់បក្សត្រូវបានរៀបចំយ៉ាងត្រឹមត្រូវនិងមត់ចត់

នាថ្ងៃទី ២៩ មករា មហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម បានបន្តការពិភាក្សាលើការងារកម្មាភិបាល។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong និងនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជាមួយនឹងអ្នកតំណាងដែលចូលរួមមហាសន្និបាតលើកទី ១៣ របស់បក្ស (រូបថត៖ TTXVN)


ធ្វើការផ្លាស់ប្តូរមតិជាមួយអ្នកយកព័ត៌មាន ប្រតិភូជាច្រើនបានវាយតម្លៃថា ព័ត៌មានអំពីកម្មាភិបាលដែលបានផ្តល់ជូនពិតជាពេញលេញនិងមានការទទួលខុសត្រូវ។ យោងតាមប្រតិភូ គម្រោងកម្មាភិបាលដែលបានដាក់ជូនមហាសន្និបាតត្រូវបានត្រៀមរៀបចំយ៉ាងយកចិត្តទុកដាក់និងមានការទទួលខុសត្រូវខ្ពស់។ ព័ត៌មានពាក់ព័ន្ធដល់កម្មាភិបាលនីមួយៗ ត្រូវបានណែនាំយ៉ាងពេញលេញស្របតាមបទប្បញ្ញត្តិ។ នេះនឹងជាមូលដ្ឋានសម្រាប់ប្រតិភូម្នាក់ៗសម្រេចចិត្តជ្រើសរើសជម្រើសរបស់ខ្លួនក្នុងការបោះឆ្នោតសមាជិកគណៈកម្មាធិការមជ្ឈិមថ្មី ដោយធានានូវស្តង់ដារ បំពេញតាមប្រាថ្នារបស់ប្រជាជន។

មុននោះ នារសៀលថ្ងៃទី ២៨ មករា មហាសន្និបាតបានធ្វើការនៅសាលប្រជុំស្តីពីការត្រៀមកម្មាភិបាលនៃគណៈកម្មាធិការមជ្ឈឹមបក្ស នីតិកាលទី ១៣។ មហាសន្និបាតបានពិភាក្សានិងបោះឆ្នោតអនុម័តចំនួនសមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តនីតិកាលទី ១៣ មានចំនួន ២០០ រូប ក្នុងនោះមានសមាជិកផ្លូវការ ចំនួន ១៨០ រូបនិងសមាជិកបម្រុងចំនួន ២០ រូប៕

បណ្តាព័ត៌មានបានផ្សាយ