05/04/2016 09:57 GMT+7 Email Print Like 0

កម្មវីធីសិក្សាថ្នាក់ក្រោយឧត្តមវៀតណាម​-បែល្ស៊ីក​ចេញ​ផ្សាយ​សៀវ​ភៅសរ​ជួយ​ឧបត្ថម្ភ​អង្គភាព​អាជីវកម្ម​វៀត​ណាម​


កម្មវីធីសិក្សាថ្នាក់ក្រោយឧត្តមវៀតណាម-បែល្ស៊ីកចេញផ្សាយសៀវភៅសរជួយឧបត្ថម្ភអង្គភាពអាជីវកម្មវៀតណាម(dantri.com)

”គ្រប់គ្រងអង្គភាពអាជីវកម្ម៖ឱកាស និងការលំបាកសាកល្បងក្នុង​ដំណាក់​កាលថ្មី” ជាប្រធាន​បទ នៃសៀវ​ភៅសរ ដោយ​កម្មវិធី​សិក្សាថ្នាក់​ក្រោយ​ឧត្តម​វៀតណាម-បែល្ស៊ីក សហប្រតិបត្តិការជាមួយមហា​វិទ្យាល័យ​សេដ្ឋកិច្ច​ជាតិ និង​សកល​វិទ្យាល័យ Bruxells ប្រកាសនាពេលថ្មីៗនេះនៅទីក្រុងហាណូយ។ ខ្លឹម​សារនៃសៀវភៅ​នេះបាន​ស្ដីអំ​ពីបណ្ដាប្រ​ធាន​បទ៖ អង្គភាពអាជីវកម្ម ជាមួយយុទ្ធ​សាស្ត្រឆ្ពោះទៅ​តំបន់ ទំនាក់ទំនងវៀតណាម​-EU និង​ភាគ​ហ៊ុន​ភាវូបនីយ​កម្ម​ បណ្ដាអង្គភាពអាជីវកម្មរដ្ឋនៅវៀតណាម ការទទួលខុសត្រូវរបស់អង្គភាពអាជីវ​កម្មជា​មួយ​សហគមន៍​។ ខ្លឹមសារទាំងនេះត្រូវបានបូកសរុបពីព្រឹត្តិការណ៍នានា​ ក្នុងសកម្មភាពរបស់អង្គភាព​អាជីវកម្ម ដែល​បាន​សាស្ត្រាចារ្យ​ពីអឺរ៉ុប និងអ្នកជំ​នាញការវៀតណាមអត្ថាធិប្បាយ នៅសិក្ខាសាលានានា ដែលបានរៀបចំឡើង​នៅវៀត​ណាម​ក្នុង​ឆ្នាំ​២០១៥។

​សៀវភៅនេះត្រូវបានបង្កើតឡើងដើម្បីជួយឧបត្ថម្ភសហគមន៍ អង្គភាព​អាជីវកម្មវៀតណាមធ្វើការអភិវឌ្ឍន៍ ក្នុង​កាលះ​ទេសះ ដែល​វៀតណាមធ្វើ​សមាហរណកម្មស៊ីជំរៅ ក្នុងខឿនសេដ្ឋកិច្ចសកល៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ