កម្មវីធីសិក្សាថ្នាក់ក្រោយឧត្តមវៀតណាម-បែល្ស៊ីកចេញផ្សាយសៀវភៅសរជួយឧបត្ថម្ភអង្គភាពអាជីវកម្មវៀតណាម

កម្មវីធីសិក្សាថ្នាក់ក្រោយឧត្តមវៀតណាម-បែល្ស៊ីកចេញផ្សាយសៀវភៅសរជួយឧបត្ថម្ភអង្គភាពអាជីវកម្មវៀតណាម(dantri.com)
”គ្រប់គ្រងអង្គភាពអាជីវកម្ម៖ឱកាស និងការលំបាកសាកល្បងក្នុងដំណាក់កាលថ្មី” ជាប្រធានបទ នៃសៀវភៅសរ ដោយកម្មវិធីសិក្សាថ្នាក់ក្រោយឧត្តមវៀតណាម-បែល្ស៊ីក សហប្រតិបត្តិការជាមួយមហាវិទ្យាល័យសេដ្ឋកិច្ចជាតិ និងសកលវិទ្យាល័យ Bruxells ប្រកាសនាពេលថ្មីៗនេះនៅទីក្រុងហាណូយ។ ខ្លឹមសារនៃសៀវភៅនេះបានស្ដីអំពីបណ្ដាប្រធានបទ៖ អង្គភាពអាជីវកម្ម ជាមួយយុទ្ធសាស្ត្រឆ្ពោះទៅតំបន់ ទំនាក់ទំនងវៀតណាម-EU និងភាគហ៊ុនភាវូបនីយកម្ម បណ្ដាអង្គភាពអាជីវកម្មរដ្ឋនៅវៀតណាម ការទទួលខុសត្រូវរបស់អង្គភាពអាជីវកម្មជាមួយសហគមន៍។ ខ្លឹមសារទាំងនេះត្រូវបានបូកសរុបពីព្រឹត្តិការណ៍នានា ក្នុងសកម្មភាពរបស់អង្គភាពអាជីវកម្ម ដែលបានសាស្ត្រាចារ្យពីអឺរ៉ុប និងអ្នកជំនាញការវៀតណាមអត្ថាធិប្បាយ នៅសិក្ខាសាលានានា ដែលបានរៀបចំឡើងនៅវៀតណាមក្នុងឆ្នាំ២០១៥។
សៀវភៅនេះត្រូវបានបង្កើតឡើងដើម្បីជួយឧបត្ថម្ភសហគមន៍ អង្គភាពអាជីវកម្មវៀតណាមធ្វើការអភិវឌ្ឍន៍ ក្នុងកាលះទេសះ ដែលវៀតណាមធ្វើសមាហរណកម្មស៊ីជំរៅ ក្នុងខឿនសេដ្ឋកិច្ចសកល៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម