07/04/2018 10:55 GMT+7 Email Print Like 0

កម្មវិធី Taste of Australia ២០១៨ពោរពេញដោយសកម្មភាពវិសេសវិសាល

នាយប់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ ស្ថានកុងស៊ុលអូស្ត្រាលីបានរៀបចំកម្មវិធី Taste of Australia ២០១៨ សំដៅរំលឹកខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូតអូស្ត្រាលី-វៀតណាម។


Taste of Australia បានឧទ្ទេសនាមនូវម្ហូបអាហារនិង ភេសជ្ជៈ របស់អូស្ត្រាលីផ្សព្វផ្សាយសិល្បៈម្ហូបអាហារនិងវិស័យបណ្តុះបណ្តាល ចុងភៅថ្នាក់អន្តរជាតិរបស់អូស្ត្រាលីផងដែរ។

នៅក្នុងពិធី លោក Mark Coulton សហរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគអូស្ត្រាលីបានចែក​រំ​លែក​ថា ឆ្នាំ២០១៨នេះអូស្ត្រាលីនិងវៀតណាមរំលឹកខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូត។ នាពេលកន្លងទៅ ប្រទេសទាំងពីរបានលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឡើងដល់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ ហើយនេះជាព្រឹត្តិការណ៍មានអត្ថន័យពិសេស។

រីឯខ្លួនវិញ អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការប្រជាជនទីក្រុង ហូជីមិញ លោក Le Thanh Liem បានឲ្យដឹងថា ៖ នាប៉ុន្មានឆ្នាំកន្លងទៅទំនាក់ទំនងការទូតរវាងវៀតណាមជាមួយអូស្ត្រាលីបន្តមានការអភិវឌ្ឍ និងទទួលបានលទ្ធផលវិជ្ជមានលើគ្រប់វិស័យ។ កម្មវិធី Taste of Australia ជាសកម្មភាពគួរឲ្យចាប់អារម្មណ៍ ដែលនាំមកជូនទស្សនិកជននូវចំណាប់អារម្មណ៍ថ្មីថ្មោងអំពីអត្តសញ្ញាណវប្បធម៌របស់អូស្ត្រាលី ផងដែរ៕


តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ