02/05/2018 09:49 GMT+7 Email Print Like 0

កម្មវិធី “វប្បធម៌អតីតរាជធានី” ដំណាលរឿងប្រវត្តិសាស្ត្រដោយសិល្បៈប្រពៃណី

ក្នុងក្របខ័ណ្ឌមហោស្រព Hue ២០១៨ នាយប់ថ្ងៃទី ២៨និងទី៣០ ខែមេសា ឆ្នាំ២០១៨ កម្មវិធីសិល្បៈក្រោមប្រធាន​បទ​ “វប្បធម៌អតីតរាជធានី” ត្រូវបានរៀបចំឡើងយ៉ាងមហោឡារឹតនៅលើគ្រឹះចាស់នៃវិមាន Can Chanh ក្នុង​បរម​រាជវាំង Hue។


រូបភាពក្នុងកម្មវិធី

“វប្បធម៌អតីតរាជធានី” ជាកម្មវិធីលេចធ្លោនៃមហោស្រព Hue ២០១៨ ដែលដំណាល់រឿងស្ដីពីបុព្វហេតុកសាងប្រទេស​ជាតិ អនុវត្តន៍អធិបតេយ្យភាព បង្រួបបង្រួមបូរណភាពដែនដីនិងនាំមកនូវជីវភាពរស់នៅប្រកបដោយ​សុខសាន្តត្រាណសំរាប់ប្រជាជនក្រោមរជ្ជកាលបណ្ដាស្ដេច Nguyen។ លោក Hai Trung នាយករងមជ្ឈមណ្ឌលអភិរក្សកេរ្តិ៍ដំណែលជាតិ Hue អ្នកដឹកនាំរងនៃកម្មវិធីនេះ បានឲ្យដឹងថា៖

“តាមរយៈកម្មវិធីនេះ យើងចង់ដំណាលរឿងប្រវត្តិសាស្ត្ររបស់ប្រទេសជាតិចាប់តាំងពីដើមសតវត្សទី១៩មក។
ម្យ៉ាងវិញទៀត យើងបានប្រើប្រាស់សិល្បៈរាជវាំងនិងសិល្បៈប្រពៃណីទាំងអស់ដើម្បីសង្កត់ធ្ងន់ទៅលើវប្បធម៌ប្រពៃណី​របស់ Hue”។

កម្មវិធី “វប្បធម៌អតីតរាជធានី” ដំណាលរឿងប្រវត្តិសាស្ត្រដោយសិល្បៈប្រពៃណី

លោកស្រី Tran Thi Thanh ទស្សនិកជនមួយនាក់ដែលមកទស្សនាកម្មវិធីនេះ បានឲ្យដឹងថា៖         “កម្មវិធីល្អណាស់​​ ព្រោះថាបានឆ្លុះបញ្ចាំងនូវដំណាក់កាលប្រវត្តិសាស្ត្រដ៏យូរអង្វែងរបស់ប្រជាជាតិវៀតណាមក្រោមរជ្ជកាលបណ្ដា​ស្ដេច Nguyen ចាប់ពីពេលលំបាកបំផុតរហូតដល់ពេលដែលរាជវង្ស Nguyen ឯកភាពនិងអភិវឌ្ឍន៍ប្រទេស​ជាតិ។ កម្មវិធីនេះធ្វើឲ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង”។

កម្មវិធី “វប្បធម៌អតីតរាជធានី” មានការចូលរួមរបស់តួរអង្គចំនួន៣៨០នាក់ជាមួយឧបករណ៍ជាង១០០និងសម្លៀកបំពាក់ជាង៦០ប្រភេទ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ