21/11/2015 09:29 GMT+7 Email Print Like 0

កម្មវិធី “ជួបប្រាស្រ័យវប្បធម៌ ពាណិជ្ជកម្មវៀតណាម-ជប៉ុន”

កម្មវិធី “ជួបប្រាស្រ័យ​វប្បធម៌ពាណិជ្ជកម្មវៀតណាម-ជប៉ុន”បានប្រព្រឹត្​តទៅ នាថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០១៥​នៅ​ទីក្រុង​ Can Tho ភាគត្បូង​វៀត​ណាម។ នៅក្នុងពិធីបើកថ្នាក់​ដឹកនាំខេត្ត ក្រុងនៃ​តំបន់ដីសណ្តទន្លេ Cuu Long ជា​ច្រើន និង​ថ្នាក់ដឹក​នាំទីក្រុង Can​ Tho បានវាយតម្លៃខ្ពស់ ចំពោះ​សក្តានុ ភាព​សហប្រតិបត្តិ​ការ​ពាណិជ្ជកម្ម​រវាង​វៀត​ណាម ជាមួយជប៉ុននៅ​តំបន់ដីសណ្តទន្លេ Cuu Long នាពេលខាងមុខនេះ ជាពិសេស​លើ​បណ្តា​វិស័យ​សេវ៉ាកម្ម កសិកម្ម​បច្ចេកវិទ្យាខ្ពស់ ឬបណ្តុះបណ្តាល។ លោក Nakajima​ Satoshi អគ្គកុង​ស៊ុល​ជប៉ុន​​ប្រចាំ​ទីក្រុង​ហូជីមិញ​បាន​ឲ្យដឹងថា៖

​“យើងខ្ញុំសង្ឈឹមថា នេះជាឱកាសល្អសម្រាប់បណ្តាក្រុមជប៉ុន ដែលមក​ទីក្រុង ​Can Tho ស្វែងរក តំប​ន់​ដី​សណ្ត​ទន្លេ​ Cuu Long និងទីក្រុង Can Tho។ ទីក្រុង Can Tho ជាមជ្ឈមណ្ឌលរបស់ តំបន់​ដីសណ្តទន្លេ Cuu Long និង​ពោរ​ពេញ​ទៅដោយសក្តានុ​ភាព។ ដូច្នេះ ខ្ញុំគិតថាក្រោយមកនេះ នឹងមានក្រុម​ហ៊ុន​ជាច្រើន យកចិត្តទុកដាក់និង​វិនិយោគ​ចូលទីក្រុង Can Tho ជាមិនខាន”៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ