21/10/2019 15:31 GMT+7 Email Print Like 0

កម្មវិធីសិល្បៈតភ្ជាប់ទំនាក់ទំនងមិត្តភាព

នារសៀលថ្ងៃទី ១៨ ខែតុលា នៅសាលាយោធាយោធភូមិភាគទី ៧ បានរៀបចំពិធីសំដែងសិល្បៈរវាងកម្មាភិបាលនិងសិក្ខាកាមនៃសាលាយោធាយោធភូមិភាគទី ៧ នៃកងទ័ពប្រជាជនវៀតណាមនិងកម្មាភិបាល យុទ្ធជននៃបញ្ជាការដ្ឋានអង្គរក្ស កងយោធពលខេមរភូមិន្ទដែលកំពុងសិក្សានៅសាលាយោធា​យោធភូមិភាគទី៧។ លោកវរសេនីយ៍ឯក Nguyen Nhu Truc អនុប្រធាននយោបាយនៃយោធភូមិភាគ​ទី៧ បានមកចូលរួម។


លោកវរសេនីយ៍ឯក  Truong Van Vinh  ប្រធានស្នងការនយោបាយនៃសាលាយោធាភូមិភាគ ៧ បានថ្លែងសុន្ទរកថាបើកកម្មវិធី (រូបថត៖ baoquankhu7.vn)

កម្មាភិបាលនិងយុទ្ធជនវៀតណាមនិងកម្ពុជាចូលរួមរបាំប្រពៃណី(រូបថត៖ baoquankhu7.vn)

ទស្សនិកជនទះដៃអបអរសាទរ(រូបថត៖ baoquankhu7.vn)

តាមរយៈការសំដែងសិល្បៈនេះ កម្មាភិបាលនិងសិក្ខាកាមបានយល់ជ្រាបពីទឹកដីនិងប្រជាជននៃប្រទេសទាំងពីរ​​វៀតណាម - កម្ពុជា ក៏ដូចជាសាមគ្គីភាពរវាងប្រជាជននិងកងទ័ពវៀតណាម - កម្ពុជាទៀតផង។


លោកវរសេនីយ៍ឯក Nguyen Nhu Truc បានប្រគល់ផ្កាជូនប្រតិភូ(រូបថត៖ baoquankhu7.vn)

លោកវរសេនីយ៍ឯក Nguyen Nhu Truc មានបំណងចង់ឲ្យសកម្មភាពដែលមានអត្ថន័យដូចនេះបន្តត្រូវបានរៀបចំបន្ថែមទៀតដើម្បីពង្រឹងសាមគ្គីភាព  ភាពស្អិតល្មួតយូរអង្វែងរបស់ប្រជាជាតិវៀតណាម - កម្ពុជា រួមចំណែកកសាងខ្សែព្រំដែនសន្តិភាព មិត្តភាពស្ថិរភាពនិងអភិវឌ្ឍន៍៕

តាមកាសែតកងទ័ពប្រជាជនអនឡាញ

បណ្តាព័ត៌មានបានផ្សាយ