03/02/2018 12:19 GMT+7 Email Print Like 0

កម្មវិធីសិល្បៈ “ជំនឿជាក់និងសេចក្ដីស្រឡាញ់ពេញលេញចំពោះបក្ស” លើកទី៣


 ឈូតសំដែងមួយក្នុងកម្មវិធី (រូបថត៖ Qdnd)

នាយប់ថ្ងៃទី១ ខែកុម្ភៈ      ឆ្នាំ២០១៨  នៅរដ្ឋធានីហាណូយ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៨៨ ទិវាបង្កើត​​បក្សកុម្មុយនិស្តវៀតណាម (ថ្ងៃទី៣ កុម្ភៈ ឆ្នាំ១៩៣០ ថ្ងៃទី៣ កុម្ភៈ ឆ្នាំ២០១៨) និងស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណី២០១៨នោះ កាសែត Quan doi nhan dan បានសហការជាមួយស្ថានីយ៍ទូរទស្សន៍វៀតណាមនិងស្ថាប័នពាក់​ព័ន្ធនានារៀបចំកម្មវិធីសិល្បៈក្រោមប្រធានបទ “ជំនឿជាក់និងសេចក្ដីស្រឡាញ់ពេញលេញចំពោះបក្ស” លើក​ទី៣។


ក្នុងកម្មវិធីខាងលើ ទស្សនិកជនបានកំសាន្តបទចម្រៀងពិរោះៗជាច្រើនដូចជា៖ “បក្សផ្ដល់ជូនយើងនិទាឃរដូវមួយ” “និទាឃរដូវដំបូង” និង “និទាឃរដូវនៅស្រុកកំណើត” តាមរយៈសំនៀងរបស់តារាចម្រៀងល្បីល្បាញ។

ក្រៅពីនោះ គណៈចាត់តាំងបានរៀបចំសកម្មភាពតបស្នងសង់គុណមួយចំនួនដូជាអំពាវនាវឲ្យសប្បុរសជនក​សាង​សាលាមតេយ្យសិក្សានិងប្រគល់អំណោយជូនក្រុមគ្រួសារគោលនយោបាយនិងក្រុមគ្រួសារក្រីក្រ៕ 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ