29/12/2017 10:35 GMT+7 Email Print Like 0

កម្មវិធីសិល្បៈពិសេសលើកតម្កើងមាតុភូមិនិងអ្នកម្ដាយ


 សន្និសីទកាសែតអំពីកម្មវិធីសិល្បៈ  "មាតុប្រទេសនិងអ្នកម្ដាយ" (រូបថត៖ qdnd.vn)

កម្មវិធីសិល្បៈពិសេស “លាន់លឺ​ខ្សែចង្វាក់មាតុប្រទេ​ស” លើកទី២ ក្រោម ប្រធាន​បទ “មាតុប្រទេស​និង​អ្នក​ម្ដាយ​” នឹងប្រព្រឹត្តទៅនាយប់ថ្ងៃទី៦ ​មករា​ នៅ រោង​មហោ​ស្រព​ហាណូយ​។ នេះជា​សកម្មភាព​ស្វាគមន៍​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ ២០១៨ និងរំលឹកខួបលើកទី៨៨ទិវាប​ង្កើត​បក្សកុម្មុយនីស្ត​វៀត​ណាម (ថ្ងៃទី៣ កុម្ភៈ)។
 
កម្មវិធី​នេះនឹងរួមចំណែកបំភ្លឺសេចក្ដី​ស្នេហ៍ចំពោះស្រុកកំណើត មាតុ​ ប្រទេស ការ​ដឹង​គុណនិង​មោទនភាព​អំពីវីរៈ​​អ្នកម្ដាយ​វៀតណាម ក៏ដូចជាបំពេ​ញ បន្ថែម​កម្លាំង​និង​ការជឿទុក​ចិត្តសំរាប់​ប្រជាជន​គ្រប់​រូបក្នុង​បុព្វហេតុ​​កសាងនិង​ការពារ​មាតុប្រទេស​សព្វថ្ងៃ។​ កម្មវិធីនេះនឹងត្រូវបានផ្សាយផ្ទាល់តាមបណ្ដាញ​អ៊ីន​ធឺណែត​ដើម្បី​​ជ​នរួមជាតិវៀត​​ណាម នៅឯបរទេស​តាមដាន​ទស្សនានៅ​វ៉ែបសាយ www.vtc.com.vn​ និង www.toquoc.vn​ ៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ