24/07/2016 10:45 GMT+7 Email Print Like 0

កម្មវិធីសិល្បៈតបស្នងសងគុណយុទ្ធជនពលីស្តីពី “សងឈ្មោះឲ្យបងវិញ”

ក្នុងឱកាសរំលឹកខួបលើកទី៦៩នៃទិវាយុទ្ធជនពិការនិងពលី ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ នាយប់​ថ្ងៃទី​២២ ខែកក្កដា នៅរោង​មហោស្រព​ហាណូយ បាន​ប្រព្រឹត្តទៅ​កម្មវិធីសិល្បៈតបស្នងសង​គុណយុទ្ធជនពលី ក្រោម​ចំណង​ជើង​ថា “សង​ឈ្មោះ​ឲ្យបងវិញ”។ កម្មវិធី​នេះបានរៀបចំឡើងសំដៅតបស្នងសងគុណ និងលើកទឹកចិត្តវីរៈយុទ្ធជន វីរៈអ្នក​ម្តាយ សមូហ​ភាព និងបុគ្គលដែលមានការរួមចំណែក​សកម្ម​ក្នុង​សកម្មភាព តបស្នងសងគុណ។ ក្នុងកម្ម​វិធីនេះ​ទស្សនិក​ជន​បាន​ទស្សនា នូវបទយកការណ៍ស្តីពីអ្នកម្តាយទ ន្ទឹងរងចាំកូនវិលត្រឡប់មកវិញ​សកម្មភាព របស់​ក្រសួង​ស្ថាប័ន​នានា និង​ស្ងើចសរសើរសេចក្តីស្រឡាញ់ស្រុក​កំណើត និង​ស្ងើច​សរសើរបណ្តាវិរៈយុទ្ធពលី៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ