28/11/2014 15:23 GMT+7 Email Print Like 0

កម្មវិធីពិសេស “Best of ASEAN” នៅកូរ៉េខាងត្បូង

កម្មវិធីពិសេស “Best of ASEAN” នៅកូរ៉េខាងត្បូង (Image: aseankoreacenter.org) 

នាថ្ងៃទី ២៧ ​ខែវិច្ឆិកា ឆ្នាំ ២០១៤ មជ្ឈមណ្ឌលអាស៊ាន-កូរ៉េខាងត្បូងបានបំផុសកម្មវិធី ពិសេស “Best of ASEAN” ទី​ក្រុង​ Seoul ក្នុងឱកាសរំលឹកខួបសន្និសីទកំពូល អាស៊ាន-កូរ៉េខាងត្បូងដែលនឹងត្រូវបានរៀបចំឡើងនៅទីក្រុង Busan កូរ៉េខាងត្បូងចាប់ ពីថ្ងៃទី ១១ ដល់ទី ១២ ខែធ្នូ ឆ្នាំ​២០១៤ ខាងមុខ។  អគ្គលខាធិការមជ្ឈមណ្ឌលអាស៊ាន-កូ​រ៉េ​ខាង​ត្បូង​លោក Chung  Hae-moon បានឲ្យដឹងថា៖ នេះគឺជាសកម្មភាពដែលមានខ្លឹមសារសម្បូរ បែប រួមមាន៖ មហា​ស្រព​ខ្សែភាពយន្តអាស៊ាន ការឧទ្ទេសនាមគ្រឿងអលង្ការរបស់ អាស៊ាន ការតាំងពិពណ៌ដោយប្រធានបទ “អាស៊ាន​ក្នុង​ដំណាក់កាលនានា” និងវេទិការ យុវជនអាស៊ាន-កូរ៉េខាងត្បូង ។ល។ គោលដៅនៃសកម្មភាពនេះគឺសំដៅជួយ ប្រជាជន​កូរ៉េខាងត្បូងយល់បន្ថែមអំពីតំបន់និងប្រជាជនអាស៊ាន។ ជាពិសេសគឺ ក្នុងកាលៈទេសៈ​អាស៊ាន​កំពុង​អនុវត្ត​គោលដៅកសាងសហគមន៍អាស៊ាននាឆ្នាំ ២០១៥។​ ភាគីទាំង ២ បានឯកភាពនៃទំនាក់ទំនង​ឡើងដៃគូ​យុទ្ធសាស្ត្រ​នៅសន្និសីទ កំពូលអាស៊ាន-កូរ៉េខាងត្បូងលើកទី ១៣ នាឆ្នាំ២០១០នៅទីក្រុងហាណូយ (វៀតណាម) និង​​សន្យានាំតំលៃប្រាក់ពាណិជ្ជកម្មទ្វាភាគីឡើង ១៥០ ពាន់លានដុល្លា អាមេរិក នាឆ្នាំ ២០១៥៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ