18/04/2016 09:21 GMT+7 Email Print Like 0

កម្មវិធីបង្ហាញម៉ូដ“ខ្ញុំស្រស់ស្អាត-មិត្តក៏ដូចគ្នាដែរ” រកឃើញសម្រស់របស់នារីពិការ


ទិដ្ឋភាពនៃពិធី

កម្មវិធីបង្ហាញម៉ូដសម្រាប់នារីពិការ ដោយប្រធានបទ“ខ្ញុំស្រស់ស្អាត-​មិត្ត​ក៏ដូចគ្នា​ដែរ” បាន​ប្រព្រឹត្ត​ទៅជាលើក​ដំបូង​នៅ​ក្រុង​បុរាណ Hoi An ខេត្ត Quang Nam នាថ្ងៃទី១៦ ខែ​មេសា ឆ្នាំ២០១៦។ នារី​ពិការលើទូ​ទាំងប្រទេសជាង៣០នាក់ បាន​បង្ហាញ​សម្លៀកបំពាក់ របស់អ្នករចនាម៉ូដ Diego ជាជនអេស្ប៉ាញ និងអ្នករចនាម៉ូដ  Trinh​ Vinh Uyen នៅ​ទីក្រុង​ Hoi An។ លោក Hugh Borowman ឯកអគ្គរដ្ឋទូតអង់គ្លេស​ប្រចាំ​នៅវៀតណាម ជា អ្នក​ឧបត្ថម្ភ​សំខាន់​នៃកម្ម​វិធី​នេះ​បាន​ឲ្យដឹ​ងថា៖ “មនុស្សគ្រប់រូបសុទ្ធតែមានសក្តានុភាព ដែលត្រូវ​ការរកឃើញ។ ខ្ញុំជឿជាក់​ថា នៅ មាន​ជន​ពិការ​ជានា​រី​​ជាច្រើន ត្រូវការជួយឧបត្ថម្ភពិសេសជាងអ្នកដទៃដែរ។ យើង ខ្ញុំបានរៀប​ចំកម្មវិធី​នេះមិន​ត្រឹម​តែនៅ​អូ​ស្ត្រាលី​ប៉ុណ្ណោះ​​ទេ ថែមទាំងនៅប្រទេស កំពុងអភិវឌ្ឍន៍មួយចំនួនដែល ក្នុងនោះមានវៀតណាមផង”។​ កម្មវិធីនេះ ជាសកម្ម​ភាព​មួយ​ក្នុងចំណោម​សកម្មភាព ជួយជ្រោមជ្រែងទិវា​ជនពិការ​វៀតណាម (ថ្ងៃទី១៨ ខែ​មេសា)ឆ្នាំនេះ​ផង​ដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 

បណ្តាព័ត៌មានបានផ្សាយ