01/01/2016 11:01 GMT+7 Email Print Like 0

កម្មវិធីទូរទស្សន៍ស្តីពីជនជាតិភាគតិចនៅវៀតណាមបានចាក់ផ្សាយក្នុងឱកាសឆ្នាំថ្មី២០១៦

នារសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ ក្រសួងព័ត៌មាននិងផ្សព្វ​ផ្សាយបានបង្ហាញមុខ ជាផ្លូវការនូវកម្មវិធីទូរទស្សន៍ “ការធ្វើដំណើរនៅតំបន់ព្រៃភ្នំ” ស្តីពីជនជាតិភាគតិចនៅវៀតណាម។ កម្មវិធីនេះមានចំនួន១៨ភាគ ហើយភាគនីមួយៗមានរយៈពេល៣០នាទី។ ថ្លែងមតិក្នុងពិធី អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយលោក Truong Minh Tuan អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយបានឲ្យដឹងថា៖

"តាមរយៈកម្មវិធីទូរទស្សន៍ផ្សព្វផ្សាយអំពីជនជាតិភាគតិចលើកនេះ នឹងឆ្លុះ បណ្ចាំងរាល់បញ្ហាកំពុងលេចធ្លោកំពុងកើតមានឡើង។កម្មវិធីនីមួយៗមានរូបភាព រកឃើញទឹកដីរហោស្ថាន តាមនោះអ្នកទស្សនាអាចរកឃើញនូវចំណុច ពិសេស អស្ចារ្យពោរពេញទៅដោយភាពអាថ៍កំបាំង”។ កម្មវិធីនេះបានចាក់ផ្សាយនឹងរួមចំណែកផ្តល់ព័ត៌មាន ឯកសារស្តីពីជនជាតិ​ភាគតិចនៅវៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ