25/09/2017 10:14 GMT+7 Email Print Like 0

កម្មវិធីទស្សនាឥតកគិតថ្លៃសម្រាប់ភ្ញៀវទេសចរនៅទីក្រុងហាណូយ

ចាប់ពីខែតុលាឆ្នាំ២០១៧ ក្រុមហ៊ុនទេសចរណ៍ Vietravel ហាណូយបានអនុវត្តកម្មវិធីទស្សនាទីក្រុងចំ​នួន​ ៥​ដោយ​ឥតគិតថ្លៃសម្រាប់ភ្ញៀវទេសចរពេលមកដល់ទីក្រុងហាណូយ។


ទីក្រុងហាណូយនឹងមានទួរទេសចរណ៍ឥតគិតថ្លៃសម្រាប់ភ្ញៀវទេសចរពេលមកដល់ទីក្រុងហាណូយ

កម្មវិធីនេះបានអនុវត្តក្នុងថ្ងៃសុក្រ ថ្ងៃសៅរ៍និងថ្ងៃអាទិត្យជារៀងរាល់សប្តាហ៍។ សម្រាប់ភ្ញៀវទេសចរបរទេស ទួរទេសចរណ៍ “ព្រឹកព្រលឹមជាមួយប្រជាជនរដ្ឋធានី” “បឹង Tay នារសៀលនៃរដូវស្លឹកឈើជ្រុះរ៉ូមែនទិច” គឺសុទ្ធតែឆ្ពោះទៅស្វែងរកភាពទាក់ទាញរបស់ទីក្រុងហាណូយ។ បញ្ចប់កម្មវិធីទួរនីមួយៗ ភ្ញៀវទេសចរនៅមានឱកាសទស្សនាម្ហូបអាហារពិសេសនិងសម្បូរបែបរបស់រដ្ឋធានី ដូចជា Pho ហាណូយបញ្ចុក ជាដើម។ កម្មវិធីទស្សនាដោយឥតគិតថ្លៃនេះបានបង្កើតចេញនឹងក្លាយទៅជាស្ពាន តភ្ជាប់វប្បធម៌និងជាឱកាសល្អ ដើម្បីផ្សព្​វផ្សាយ​រូបភាពទឹកដី មនុស្ស និងជីវភាពរស់នៅ ប្រចាំថ្ងៃរបស់ប្រជាជនវៀតណាមនិយាយរួមនិងរដ្ឋធានីហាណូយនិយាយដោយឡែក៕ 

តាម VOV5-វិទ្យុសម្លេងវៀតណាម


បណ្តាព័ត៌មានបានផ្សាយ