04/11/2021 12:36 GMT+7 Email Print Like 0

កម្មវិធីតាក់តែងច្បាប់សម្រាប់រដ្ឋសភានីតិកាលទី ១៥ បានគ្របដណ្តប់លើគ្រប់វិស័យ

ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញថ្លែងក្នុងសន្និសីទ 


នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវិមានរដ្ឋសភា គណៈ កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានសម្របសម្រួល ជាមួយស្ថាប័នពាក់ព័ន្ធ រៀបចំសន្និសីទអនឡាញទូទាំងប្រទេស ដើម្បីដាក់ពង្រាយអនុវត្តន៍សេចក្តីសន្និដ្ឋានលេខ ១៩ របស់ការិយាល័យនយោបាយនិងគម្រោងទិសដៅនៃកម្មវិធីតាក់តែងច្បាប់សម្រាប់រដ្ឋសភានីតិកាលទី១៥។

អញ្ជើញថ្លែងមតិក្នុងសន្និសីទនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានចាត់ទុកថា ការកំណត់ទិសនៃកម្មវិធីតាក់តែងច្បាប់សម្រាប់រដ្ឋសភានីតិកាលទី ១៥ បានច្បាមជាប់តាមគោលនយោបាយ និងគោលការណ៍ណែនាំ នៃមហា សន្និបាតលើកទី១៣។ ទិសដៅនិងការងារនីតិបញ្ញត្តិដែលមាន ចែងក្នុងគ្រោងការណ៍ បានគ្របដណ្តប់យ៉ាងទូលំទូលាយលើគ្រប់វិស័យនៃជីវភាពសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue មានប្រសាសន៍ថា៖ “ការងារនីតិប្បញ្ញត្តិរបស់រដ្ឋសភា ត្រូវមានភាពស្មោះត្រង់ មិនអនុញ្ញាតឱ្យមានផលប្រយោជន៍ជាក្រុមឬផលប្រយោជន៍មូលដ្ឋានក្នុងដំណើរការតាក់តែងច្បាប់។ ត្រូវមានការតាំងចិត្តមិនដាក់ជូនរដ្ឋសភាឬគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា នូវគម្រោងនិងសេចក្តីព្រាងដែលមិនធានាគុណភាពនិងវឌ្ឍនភាពទាល់តែសោះ។ ហើយក៏មិនទទួលយកគម្រោងច្បាប់ដែលមានលក្ខណៈមិនច្បាស់លាស់ ដែលមិនបំពេញតាមតម្រូវការនៃការអភិវឌ្ឍប្រទេសជាតិនិងសមាហរណកម្មអន្តរជាតិ”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ