18/01/2016 09:50 GMT+7 Email Print Like 0

កម្មវិធីជួបប្រាស្រ័យសិល្បះ៖និទាឃរដូវចំពោះប្អូន លើកទី៩


កម្មវិធីជួបប្រាស្រ័យសិល្បះ៖និទាឃរដូវចំពោះប្អូន លើកទី៩

កម្មវិធីនេះត្រូវបានប្រារព្វឡើង នាថ្ងៃទី១៦ ខែ​មករា ឆ្នាំ​២០១៦ នៅទីក្រុងហាណូយ​បាននាំមក​នូវ អំណោយ​នានា​ជូន​កុមារ​ក្រីក្រ កុមារមានស្ថានភាពលំបាក ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មីប្រពៃណី២០១៦។ អនុប្រធានរដ្ឋ លោក​ស្រី Nguyen Thi Doan និង​ជាប្រធានក្រុមប្រឹក្សាគាំពារកុមារ មូលនិធិគាំពារកុមារវៀតណាម បានអញ្ជើញចូលរួម។

​នៅកម្មវិធីនេះ រដ្ឋមន្ត្រីក្រសួងការងារយុទ្ធជន និងសង្គមកិច្ច លោកស្រី Pham​ Thi Hai Chuyen បាន​ប្រគល់​ជូនព័ណ្ណ​សរសើរ​ជូន​ចំពោះអង្គភាព​ចំនួន១១ និងបុគ្គ​លនានា​ដែលមានស្នាដៃឆ្នើម ក្នុងការងារការពារ ថែទាំកុមារ ឆ្នាំ​២០១៥ ។

​ក្នុងកម្មវិធីនេះ មូលនិធិគាំពារកុមារវៀតណាម ទទួលទឹកប្រាក់ចំនួន៦០ពាន់​លានដុង ពីបណ្ដាអង្គការ​បុគ្គល អង្គភាព​​អាជីវកម្ម សម្បុរសជន នៅក្នុងនិងក្រៅ​ប្រទេសជួយឧបត្ថម្ភកុមារ​ មានស្ថានភាពលំបាក៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ