12/02/2018 10:22 GMT+7 Email Print Like 0

កម្មវិធីជួបប្រាស្រ័យសិល្បៈ៖វីរៈបទចម្រៀងស្ងើចសរសើរនិទាឃរដូវឆ្នាំវកសំរឹទស័ក ១៩៦៨

ក្នុងឱកាសរំលឹកខួបលើកទី៥០នៃយុទ្ធនាការវាយសម្រុកទូទៅនិងក្រោកឈរឡើងនិទាឃរដូវឆ្នាំវកសំរឹទស័ក ១៩៦៨​ នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលផ្សាយសម្លេងលេខ ៥៨ វិថី Quan Su រដ្ឋធានីហាណូយវិទ្យុសម្លេង​វៀតណាមបានរៀបចំកម្មវិធីជួបប្រាស្រ័យសិល្បៈដោយប្រធានបទ ៖ “វីរៈបទចម្រៀងស្ងើចសរសើរនិទាឃរដូវ​ឆ្នាំវក សំរឹទស័ក ១៩៦៨”។

ថ្នាក់ដឹកនាំវិទ្យុសម្លេងវៀតណាមថតរូបអនុស្សាវរីយ៍ជាមួយភ្ញៀវកិត្តយស

យុទ្ធនាការវាយសម្រុកទូទៅនិងក្រោកឈរឡើងនិទាឃរដូវឆ្នាំវក សំរឹទស័ក ១៩៦៨ ជាព្រឹត្តិការមានអត្ថន័យប្រវត្តិសាស្ត្រ​ដ៏ឧត្តងឧត្តម បង្កើតរបត់មានចរិតលក្ខណៈសម្រេច ដែលនាំប្រទេសខិតមកជិតជាមួយជ័យជម្នះចុង​ក្រោយ។ នាយឧត្តមសេនីយ៍ Pham Van Tra អតីតរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ដែលធ្លាប់ចូលរួមផ្ទាល់ក្នុងយុទ្ធនាការនេះបានចែករំលែកថា៖

“យុទ្ធនាការនិទាឃរដូវឆ្នាំ១៩៦៨ ទោះបីជាយើងត្រូវបាត់បង់ជាច្រើន ប៉ុន្តែយើងក៏ទទួលបានជ័យជម្នះដ៏ឧត្តងឧត្តមបង្ខំឲ្យអាមេរិកត្រូវទទួលយកសន្ធិសញ្ញាប៉ារីស។ ពីសន្ធិសញ្ញានោះ ដល់ចុងក្រោយ យើងក៏បានបញ្ចប់សង្គ្រាម​ នាថ្ងៃទី៣០ខែមេសាឆ្នាំ ១៩៧៥”។

ក្រោយពេលបានជួបប្រាស្រ័យមក ទស្សនិកជននឹងបានទស្សនានូវបទចម្រៀងបដិវត្តន៍អមតៈស្ងើចសរសើរនិទាឃរដូវនាឆ្នាំ១៩៦៨នោះ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ