02/03/2015 12:24 GMT+7 Email Print Like 0

កម្មវិធីជួបប្រាស្រ័យសិល្បៈនិទាឃៈរដូវ Truong Sa ឆ្នាំ២០១៥


កម្មវិធីជួបប្រាស្រ័យសិល្បៈនិទាឃៈរដូវ Truong Sa ឆ្នាំ២០១៥ (dangcongsan.vn)

 
កម្មវិធីនិទាឃៈរដូវ Truong Sa ឆ្នាំ២០១៥ដោយប្រធានបទ កំលាំងរស់ Truong Sa ដោយកាសែត​អេលិច​ត្រូនិក​បក្ស​កុម្មុយនីស្តវៀតណាម​បាន​រៀបចំនាយប់ថ្ងៃទី២៨កុម្ភៈនៅទីក្រុងហាណូយដែលបាននាំមក​ឲ្យទស្សនិក​ជន​រាល់​​រូបភាពរបស់កងទ័ពនិងប្រជាជននៅប្រជុំកោះ Truong Sa ទទួល​និទាឃៈ​រដូវឆ្នាំ​មមែ​សប្តស័ក ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃនិងការផ្លាស់ប្តូររបស់ Truong Sa ក្នុងប៉ុន្មានឆ្នាំកន្លង​មក។ ចែករំ​លែក​អំពី​ការ​ផ្លាស់​ប្តូរ​របស់ Truong​ Sa វរៈសេនីយ៍ឯក Nguyen Phong Canh អនុប្រធានស្នងការនយោបាយកងទ័ព​ជើង​ទឹក​បានឲ្យដឹងថា៖

“Truong Sa សព្វថ្ងៃនេះមានអាគ៌ាវប្បធម៍ប្រៃសណីយ៍វប្បធម៍ឃុំ សាលា​រៀន​​គិលានុបដ្ឋានប្រព័ន្ធអគ្គិសនីប្រើ​ប្រាស់​ថាមពលស្អាតប្រព័ន្ធអាគ៌ា​អនុស្សាវរីយ៍​លោកប្រធានហូជីមិញនិងជាពិសេស​មាន​រលកទូរស័ព្ទ​ចល័ត​នៅ​ប្រជុំកោះ ​Truong Sa។ 

ដោយការយកចិត្តទុកដាក់របស់ថ្នាក់លើ ជាមួយការ​ខំប្រឹងប្រែងរបស់​កងទ័ព​ជើងទឹកនិងអង្គភាពនានានោះ​បុណ្យតេតឆ្នាំមមែ​សប្តស័ក​កន្លងមកយើងខ្ញុំបាន​ធានា​សំរាប់កម្មភិបាលយុទ្ធជនលើប្រជុំកោះ Truong Sa ស្ថានីយ៍​​ DK1 និងដំបន់​សមុទ្រ​នៃ​មាតុប្រទេសនូវបុណ្យតេតមួយ​ដ៏ពេញលេញអំពី​សម្ភារៈ​និងស្មារតី​ដើម្បីកង​ទ័ព​​​ទទួលបុណ្យតេតមួយ​សប្បាយរីករាយសន្សំសំចៃត្រៀមខ្លួនជាស្រេចប្រយុទ្ធខ្ពស់៕”

 
តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម
បណ្តាព័ត៌មានបានផ្សាយ