15/08/2016 11:19 GMT+7 Email Print Like 0

កម្មវិធីជួបប្រាស្រ័យវប្បធម៌មិត្តភាពវៀតណាម-ថៃ


ទិដ្ឋភាពនៃកម្មវិធីជួបប្រាស្រ័យនេះ (រូបថត៖voh.com.vn)

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ថៃ (ថ្ងៃទី៦ ខែសីហា) នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាមបានប្រព្រឹត្តទៅកម្មវិធីជួបប្រាស្រ័យវប្បធម៌ មិត្តភាព វៀតណាម-ថៃ។កម្មវិធីនេះរួមមានសកម្មភាពមានអត្ថន័យជាច្រើនដូចជាពិព័រណ៍រូបថតអំពីទំ​នាក់​​ទំនងវៀតណាម-ថៃ និងទឹកដី មនុស្សនៃប្រទេសទាំងពីរនិងការជួបប្រាស្រ័យសិល្បៈវៀតណាម-ថៃទៀតផង។សកម្មភាពទាំងនេះគឺសំដៅបង្កើនការយល់ដឹងគ្នារវាងប្រជាជននៃប្រទេសទាំងពីរ រួមចំណែកអភិវឌ្ឍន៍ទំនាក់ទំ​នង​សាមគ្គីភាពមិត្តភាពរវាងប្រជាជាតិទាំងពីរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ