08/08/2018 09:38 GMT+7 Email Print Like 0

កម្ពុជា៖ ការនាំចេញអង្ករក្នុងរយៈពេល ៧ ខែដើមឆ្នាំ២០១៨ ធ្លាក់ចុះជិត ១៩ ០០០ តោន

តាមតួរលេខពីករិយាល័យលេខាធិកាច្រកចេញចូលតែមួយអំពីនាំចេញអង្កកម្ពុជាបានឲ្យដឹងថា ការនាំចេញអង្ករនៃប្រទេសខ្លួនក្នុងរយៈពេល ៧ ខែដើម ឆ្នាំ២០១៨ បានធ្លាក់ចុះ 6,3% បើធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមិញ។

ហាងលក់អង្ករនៅកម្ពុជា

ក្នុងរយៈពេល ៧ ខែដើមឆ្នាំ ២០១៨ កម្ពុជាបាននាំចេញអង្ករជាង ២៩៧០០០ តោន ពោលគឺធ្នាក់ចុះបើធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមិញ។ តាមការិយាល័យលេខាធិកានេះថា មានការធ្លាក់ចុះនេះគឺបណ្ដាលមកពីការបញ្ចុះតម្លៃនាំចេញរបស់បណ្ដាប្រទេសនាចេញអង្ករកនុងតំបន់ ដែលបង្កើនការប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ​។ តាមក្រសួងកសិកម្មកម្ពុជាថា ខែកញ្ញាគឺជារដូវប្រមូលផលស្រូវសំខាន់ៗ បានជាការនាំចេញអង្កររបស់កម្ពុជានឹងមានសញ្ញាជាវិជ្ជមានជាង បើធៀបនឹងប៉ុន្មានខែដើមឆ្នាំនេះ។

ក្នុងឆ្នាំ២០១៧ កម្ពុជាបាននាំចេញអង្ករជាង ៦០ ហ្វឺនតោន។ ប្រទេសដែលបញ្ជាទិញអង្ករពីកម្ពុជាច្រើនបំផុតគឺចិន ដែលបានផ្តល់កូតានាំចូលអង្ករពីកម្ពុជាចំនួន ៣០ ហ្វឺនតោនជារៀងរាល់ឆ្នាំ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ