26/07/2018 14:56 GMT+7 Email Print Like 0

កម្ពុជា៖ គោលនយោបាយដើម្បីប្រជាជននិងប្រជាជនទទួលសមិទ្ធិផល

អាណត្តិរដ្ឋសភា ៥ ឆ្នាំគឺរយៈពេលមួយមិនយូរពេកទេប៉ុន្តែអ្វីៗដែល CPP បានធ្វើជូនប្រជាជនកម្ពុជាគឺមានទំហំធំធេងណាស់។ ប្រការនេះជួយឱ្យប្រជាជនកម្ពុជាកាន់តែមានទំនុកចិត្តយ៉ាងរឹងមាំ ថែមទៀតនៅក្នុងការបោះឆ្នោតនាពេលខាងមុខ។
 

សុខសន្តិភាព សាមគ្គីគឺជាគ្រឹះស្ថានសម្រាប់ស្ថិរភាពនិងអភិវឌ្ឍន៍

ការរក្សាបានសុខសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខរឹងមាំបានធានាអោយកម្ពុជាបន្តទទួលបាននូវសមិទ្ធិផលធំធេងថ្មីៗក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនិងធ្វើអោយជីវភាពរស់នៅរបស់ប្រជាជនល្អប្រសើរឡើង។កម្ពុជាបានឈានដល់ចំណុចសំខាន់ពីប្រទេសមួយដែលមានចំណូលទាបក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបហើយកំពុងក្នុងដំណើរឈានទៅមុខក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមខ្ពស់នៅឆ្នាំ ២០៣០ ។

 


ព្រះរាជាណាចក្រ​កម្ពុជា​ប្រារព្ធ​​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី៦៤។
រូបថត៖ តាម​ប្រព័ន្អអ៊ីនធើណិត

 

ប្រការនេះឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវជ័យជម្នះនៃការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៣ នៃរាជរដ្ឋាភិបាលអាណត្តិទី ៥ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលទទួលបានការគាំទ្រនិងទំនុកទុកចិត្តពីប្រជាពលរដ្ឋគ្រប់រូប។ ជ័យជម្នះដែលទទួលបានមកនេះដំបូងបង្អស់គឺដោយសារ CPP ក្រោមការដឹកនាំរបស់សម្តេច ហ៊ុនសែន បានបង្កើនការពង្រឹងសាមគ្គីភាពជាតិទាំងមូល គោរពរដ្ឋធម្មនុញ្ញ ការពាររបបរាជានិយមលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ធានាការគោរពសិទ្ធិមនុស្ស គោរពច្បាប់និងយុត្តិធម៌សង្គម។ ប្រការនេះត្រូវបាន CPP បន្តដាក់បញ្ចូលនៅក្នុងកម្មវិធីនយោបាយប្រកួតប្រជែងយកសម្លេងឆ្នោតក្នុងដំណាក់កាល២០១៨-២០២៣ ។

ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកក្រោមការដឹកនាំរបស់ CPP ផ្នែកសេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជាមានកំណើនយ៉ាងឆាប់រហ័ស រក្សាបាននូវកំណើនខ្ពស់ប្រកបដោយចីរភាព ជាមធ្យម៧,៧% ក្នុងរយៈពេលពីរទសវត្សរ៍ជិតៗនេះ និងឈរជើងបានខណៈពេលកើតវិបត្តិឆ្នាំ ២០០៨។ អាស្រ័យហេតុដូច្នេះហើយ កម្ពុជាត្រូវបានធនាគារពិភពលោកចាត់បញ្ចូលក្នុងចំណោមប្រទេសឯកទគ្គករកំណើន ឬហៅថាប្រទេសដែលសម្រេចបាននូវកំណើនសេដ្ឋកិច្ចលឿនជាងគេនៅក្នុងពិភពលោកហើយក៏ធ្លាប់ត្រូវបានធនាគារអភិវឌ្ឍន៍អាស៊ីប្រសិទ្ធនាមកម្ពុជាថាជា "ខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ី"។ កំណើនជាស្ថិរភាពរឹងមាំនេះត្រូវបានឆ្លុះបញ្ចាំងឆ្លងតាមរយៈកំណើននៅក្នុងវិស័យឧស្សាហកម្ម វាយនភណ្ឌកាត់ដេរ សំណង់  កសិកម្មនិងសេវាកម្មដូចជាផ្នែកទេសចរណ៍និងអចលនទ្រព្យ។ គួរអោយកត់សម្គាល់កម្ពុជាកំពុងផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចពីប្រទេសមួយដែលផ្អែកទៅលើផ្នែកកសិកម្មក្លាយទៅជាប្រទេសមួយដែលផ្អែកលើវិស័យឧស្សាហកម្មនិងសេវាកម្ម។

រាល់កិច្ចខិតខំប្រឹងប្រែងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពទាំងនេះសុទ្ធតែ ដើម្បីប្រជាជន។ យោងតាមស្ថិតិ កម្រិតជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាបានប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃដោយមានប្រាក់ចំណូលក្នុងមនុស្សម្នាក់ៗពី ១.០៤២ ដុល្លារអាមេរិកក្នុងឆ្នាំ ២០១៣ កើនឡើង ១.៥៦៣ដុល្លារអាមេរិកក្នុងឆ្នាំ២០១៨។ អត្រានៃភាពក្រីក្រនិងអត់ឃ្លានបានធ្លាក់ចុះយ៉ាងខ្លាំងពី ៥៣,៥%  ក្នុងឆ្នាំ ២០០៤ ចុះនៅត្រឹម ១៣% ក្នុងឆ្នាំ ២០១៦ ហើយនឹងបន្តធ្លាក់ចុះទៀត។ ការកាត់បន្ថយភាពក្រីក្រនិងអត់ឃ្លានរបស់កម្ពុជានៅឆ្នាំ ២០១៥ គឺមានល្បឿនលឿនជាងគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍និងគោលដៅកាត់បន្ថយអត្រាក្រីក្រជាង ១% ក្នុងមួយឆ្នាំ។

ដោយសារតែការអនុវត្តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចប្រកបដោយប្រយ័ត្នប្រយែង ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច ព្រមទាំងជម្រុញនិងលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច ភាពប្រកួតប្រជែង ការផលិតនិងការចំណាយក្នុងស្រុកទើបកម្ពុជាសម្រេចបានសមិទ្ធផលគួរអោយស្ងើចសរសើរជាច្រើនផ្សេងៗទៀត។ ជាក់ស្តែង ទុន បម្រុងអន្តរជាតិបានកើនឡើងពី ៣,៦៤៣ ប៊ីលានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៣ កើនដល់ជាង ៩,០៥០ ប៊ីលានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៧ ដោយសារការវិនិយោគផ្ទាល់ពីបរទេសបន្តកើនឡើង។ ដោយឡែកតុល្យភាពនៃការទូទាត់កាន់តែប្រសើរឡើងខណៈពេលកម្រិតបំណុលសាធារណៈរបស់កម្ពុជាមានអត្រាទាបបំ​ផុត​នៅក្នុងតំបន់ឆ្លុះបញ្ចាំងពីហានិភ័យកម្រិតទាប"ចីរភាព"នៃបំណុលសាធារណៈរបស់ប្រទេសនេះ។

យោងតាមការព្យាករណ៍របស់ ADB ធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារពិភពលោក សេដ្ឋកិច្ចកម្ពុជាក្នុង ឆ្នាំ២០១៨ - ២០១៩ នឹងរក្សាកំណើនជាមធ្យម ៧% ក្នុងមួយឆ្នាំ។ក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០១៨ កម្ពុជា ទាក់ទាញ FDI បានទឹកប្រាក់ចំនួន ៦៣៤ លានដុល្លារអាមេរិកដោយមានគម្រោងចុះបញ្ជីថ្មីចំនួន ៤៧ តម្លៃទឹកប្រាក់ទំនិញនាំចេញនិងនាំចូលសម្រេចបាន ៨,៣ ប៊ីលានដុល្លារអាមេរិក។ចំនួនភ្ញៀវទេសចរអន្តរជាតិក្នុងរយៈពេលត្រីមាសទី ១ នៃឆ្នាំ ២០១៨ គឺមានចំនួន ១,៧ លានលើកនាក់កើនឡើង ១,៩% ប្រៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន (ឆ្នាំ ២០១៧ មាន ៥,៦ លានលើកនាក់)។

មានគោលនយោបាយជាច្រើនឆ្ពោះទៅរកប្រជាពលរដ្ឋ ជាពិសេសគឺប្រជាជនក្រីក្រ

ក្នុងកម្មវិធីគោលនយោបាយប្រកួតប្រជែងយកសំឡេងឆ្នោតសម្រាប់អាណត្តិថ្មី CPP បានសន្យានូវគោលនយោបាយជាច្រើនដែលមានអត្ថប្រយោជន៍ដល់ប្រជាជនដូចជា៖ មិនយកពន្ធលើដីកសិកម្មនៃប្រជាកសិករដែលបង្កបង្កើនផលិតកម្មកសិកម្មតាមលក្ខណៈគ្រួសារជួយដល់កសិករពង្រីកផលិតកម្មកសិកម្មនិងស្វែងរកទីផ្សារសម្រាប់លក់ដូរផលិតផលក្នុងតម្លៃសមស្រប។ប្រជាជនគ្មានដីនឹងទទួលបានដីសម្រាប់សាងសង់លំនៅដ្ឋាននិងបង្កបង្កើនផលតាមរយៈការអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ច។

ដំឡើងប្រាក់ខែជូនកម្មករនិងពលករបូករួមជាមួយប្រាក់សុខុមាលភាពសង្គមផ្សេងៗ ដើម្បីលើកកម្ពស់លក្ខណៈការងារធ្វើនិងការការពារវិជ្ជាជីវៈសម្រាប់កម្មករនិងពលករ។

ដំឡើងប្រាក់ខែសម្រាប់មន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធទាំងអស់និងដំឡើងប្រាក់ខែសម្រាប់អ្នកចូលនិវត្តន៍និងអតីតយុទ្ធជន។

អាជីវករដែលធ្វើអាជីវកម្មលើតំបន់ដីដែលគ្រប់គ្រងដោយរដ្ឋក៏អាចផ្ទេរសិទ្ធិគ្រប់គ្រងការប្រើប្រាស់និងផ្ទេរមរតកអោយកូនចៅ ឬជូនអ្នកដទៃដោយគ្មានដែនកំណត់អាណត្តិ។

 


ផ្សារធំថ្មីបើក​ឲ្យ​ដំណើរការ​ឡើង​វិញ​នៅ​ថ្ងៃ​ពុធ​ទី​២៥​ខែ​ឧសភា​​ឆ្នាំ​២០១១​នេះ ​នៅ​ទី​ក្រុង​ភ្នំពេញ ក្រោយ​ការ​ជួស​ជុល​
អស់​រយៈពេល​៧​ឆ្នាំ។ រូបថត៖ តាម​គេហទំព័រ khmer.voanews.com

យុវជនគ្រប់ស្រទាប់វណ្ណៈទាំងអស់តែងមានឱកាសទទួលបានការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមានការងារធ្វើ បានចូលរួមនៅក្នុងការសម្រេចចិត្តទាំងអស់នៅកម្រិតថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។ ស្រុក ខណ្ឌនីមួយៗ តែង​មានសាលាវិទ្យាល័យ ឃុំ សង្កាត់នីមួយៗ មានសាលាអនុវិទ្យាល័យនិងភូមិនីមួយៗ មានសាលាបឋមសិក្សា។ ប្រជាជនគ្រប់រូបទទួលបានសេវាកម្មសុខភាពកាន់តែល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃនៅតាមមជ្ឈមណ្ឌលសុខភាពនិងមន្ទីរពេទ្យរបស់រដ្ឋ។ ប្រជាជនក្រីក្រនិងអ្នកមិនមានលទ្ធភាពពលកម្មនឹងទទួលបានសេវាពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃនៅតាមមជ្ឈមណ្ឌលសុខភាពនិងតាមមន្ទីរពេទ្យរបស់រដ្ឋ។ល។

គោលនយោបាយការបរទេសផ្សារភ្ជាប់ទៅនឹងការការពារជាតិ

បន្តកិច្ចខិតខំប្រឹងប្រែងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសក្នុងកិច្ចការរក្សាសុខសន្តិភាពស្ថិរភាពនិងសន្តិសុខនៅក្នុងតំបន់និងនៅលើពិភពលោក ប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ជម្រុញការកាត់បន្ថយអាវុធនិងរួមចំណែកកាត់បន្ថយហានិភ័យនៃការប្រែប្រួលអាកាសធាតុ។បន្តនាំយកកងកម្លាំងរក្សាសន្តិភាពនៃកម្ពុជាទៅប្រទេសនានាក្នុងក្របខណ្ឌកងកម្លាំងរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ​។ ដើម្បីឆ្លើយតបទៅនឹងការអន្តរាគមន៍កិច្ចការផ្ទៃក្នុងរបស់កម្ពុជាពីសំណាក់ប្រទេសមួយចំនួនគោលនយោបាយការបរទេសរបស់កម្ពុជាត្រូវបានពង្រឹងលើមូលដ្ឋានច្បាប់នៃព្រះរាជាណាចក្រកម្ពុជានិងច្បាប់អន្តរជាតិ​។

 


ទិដ្ឋភាព​រាជរដ្ឋធានីភ្នំពេញ។ រូបថត៖ តាម​ប្រព័ន្ធអ៊ីនធើណិត
 

ចំពោះការនាំចេញអង្ករនៅក្នុងខែឧសភាឆ្នាំ២០១៨ ប្រទេសកម្ពុជាបាននាំចេញចំនួន ៤២.៨៦៥ តោនធ្លាក់ចុះ៥.៣% និងថយចុះអំពីបរិមាណដោយចំនួន២.៣៧៨តោនប្រៀបធៀបទៅនឹងខែឧសភាឆ្នាំ២០១៧។ បូករួមក្នុងរយៈពេល៥ខែដើមឆ្នាំ២០១៨ កម្ពុជាបាននាំចេញចំនួន ២៤០.២១៩ តោនធ្លាក់ចុះ ៦,៨% និងថយចុះអំពីបរិមាណដោយចំនួន ១៧,៤១៨ តោនប្រៀបធៀបទៅនឹង៥ខែដើមឆ្នាំ២០១៧។

យោងតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្មនិងសិប្បកម្មគិតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ​២០១៨​ ប្រទេស​កម្ពុជា​​មានរោងចក្រនិងសហគ្រាសចំនួន ១.៥៨៥ ដោយបង្កការងារធ្វើសម្រាប់មនុស្ស ១.០១១.១៤៦ នាក់។

ប្រទេសកម្ពុជាមានរមណីយដ្ឋាន៣កន្លែងត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ពិភពលោករួមមានមណ្ឌល​កេរដំណែល​ប្រាសាទអង្គរវត្តប្រាសាទព្រះវិហារនិងតំបន់បុរាណវត្ថុសម្បូរព្រៃគុកខេត្តកំពង់ធំ។ វិស័យទេសចរណ៍បានរួមចំណែក ១២,៣% ក្នុង GDP។ ក្នុងឆ្នាំ២០១៧កម្ពុជាទទួលបានភ្ញៀវទេសចរណ៍៥,៦លានលើកនាក់កើនឡើង ១២% ប្រៀបធៀបនឹងឆ្នាំ២០១៦សម្រេចចំណូលចំនួន៣,៦៣ ពាន់លានដុល្លារអាមេរិក។

អត្ថបទ៖ កាសែត​មហាសាមគ្គីភាពអនឡាញ
ប្រែសម្រួលដោយកាសែតរូបភាពជាជាតិនិង​តំបន់ភ្នំវៀតណាម
រូបថត៖ តាម​គេហទំព័រ khmer.voanews.com និង​ប្រព័ន្ធអ៊ីនធើណិត

បណ្តាអត្ថបទបានផ្សាយ