25/09/2015 09:40 GMT+7 Email Print Like 0

កម្ពុជា៖ ថ្នាក់ដឹក​នាំគណៈ​បក្ស CPP និង​គណៈ​បក្ស CNRP ពិភាក្សា​​អំពី​ការ​ធ្វើ វិសោធន​កម្ម​ច្បាប់​បោះ​ឆ្នោត


ឧបនាយករដ្ឋមន្រ្តីកម្ពុជានិងជាប្រធានគណៈបក្ស CPP លោក Sar Kheng និងប្រធានគណៈបក្ស CNRP លោក Sam Rainsy នៅជំនួបពិភាគ្សាកាលពីខែមេសា (រូបថត៖akp.gov.kh)

នារសៀលថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០១៥ នៅទីស្ដី​ការ​រដ្ឋ​សភា​កម្ពុជា ថ្នាក់​ដឹក​នាំ​គណៈ​បក្ស​ប្រជាជន​កម្ពុជា (CPP) បាន​ជួប​ប្រជុំ ជាមួយថ្នាក់ដឹកនាំ​គណៈ​បក្ស​សង្គ្រោះ​ជាតិ (CNRP) ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ទាក់​ទិន​ដល់​ការ​ធ្វើវិសោធន​កម្ម​ច្បាប់​បោះ​ឆ្នោត សំដៅ​ត្រៀម​រៀប​ចំ​ឲ្យការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ថ្នាក់​ ឃុំសង្កាត់ឆ្នាំ២០១៧​។ បញ្ចប់​សម័យ​ប្រជុំ​នេះ អ្នក​នាំពាក្យ​របស់ CPP និង CNRP បានឲ្យដឹង​ថា ភាគីទាំង​ពីរ​ត្រឹម​តែ​ទទួល​បាន​លទ្ធផល​តិច​តួច​ប៉ុណ្ណោះ ដោយ​ឯកភាព​ថា នឹងបន្តជួបពិ​ភាក្សា​នៅ​សប្ដាហ៍​ខាង​មុខ​នេះ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នានា ដែល​នៅមាន​ការ​ខ្វែង​គំនិត។ បញ្ហាចំនួន​៥​ដែល CPP និង CNRP នឹងដោះ​ស្រាយ​ក្នុង​កិច្ច​ប្រជុំ​នា​ពេល​ខាង​មុខនោះ​គឺ កាល​កំណត់​ការ​ដង្ហែរ​ក្បួន ការ​ផ្សព្វ​ផ្សាយ​នៅ​ទីកន្លែង​សាធារណៈ​កាល​កំណត់​យុទ្ធនា​ការ​បោះ​ឆ្នោត និង​បញ្ហាទាក់​ទិន​ដល់​ការ​ចោទ​ប្រកាន់​ និងការ​ពិន័យ​ចំពោះ​ទង្វើ​រំលោភ​។ តាម​មជ្ឈដ្ឋាន​អ្នក​វិភាគ​ថា បើទោះបីកិច្ច​ប្រជុំនា​ថ្ងៃ​ទី​២៣ខែកញ្ញា​នោះ មិនទទួល​បានលទ្ធផល​គួរឲ្យ​ពេញ​ចិត្ត នៅឡើយ​ក្ដី ប៉ុន្តែ​មាន​តំលៃ​ជានិមិត្តរូប​សំរាប់កា​រខំប្រឹងប្រែង​រក្សា “វប្បធម៌​សន្ទនា” រវាង​គណៈបក្សទាំង​ពីរ​នេះ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ