04/09/2017 11:51 GMT+7 Email Print Like 0

កម្ពុជា៖ប្រធានគណៈបក្ស CNRP ត្រូវឃាត់ខ្លួនដោយជាប់ចោទពីការក្បត់ជាតិ


លោក កឹម សុខា ត្រូវចាប់ខ្លួន

នាថ្ងៃទី៣ ខែកញ្ញា​ ឆ្នាំ២០១៧ កម្លាំង​សមត្ថកិច្ចកម្ពុជា បានឃាត់ខ្លួន​លោក កឹម សុខា ប្រធាន​គណៈបក្ស​សង្គ្រោះ​​ជាតិ (CNRP) ជាមួយនឹងការចោទ​ថា បាន ប្រព្រឹត្តអំពើក្បត់ជាតិ​ និងចារកម្ម។ គេហទំព័រ​ Fresh News របស់​កម្ពុជា បាន​ដ​ក​ស្រង់​សេចក្ដីជូនដំណឹង​របស់រាជរដ្ឋាភិបាល​ប្រទេសនេះឲ្យដឹង​ថា ការចាប់ខ្លួន នេះ​ប្រព្រឹត្ត​ទៅ​នាវេលាម៉ោ​ង០​និង​៣៥ នាទីថ្ងៃ​ទី៣ ខែកញ្ញា។ កម្លាំងសមត្ថ​កិច្ច​កម្ពុជា បានចាប់ខ្លួន​លោក កឹម សុខា ដោយ​សារ​តែមាន​ភស្តុតាង​ដ៏ច្បាស់លាស់​នោះគឺ ខ្សែអាត់វីដេអូ​ចុះផ្សាយលើ​គេហទំព័រ CBN (Cambodian Broadcasting Network) ដែលមានទីស្នាក់ការ​នៅអូស្ត្រាលីនិង​ភស្តុតាង​មួយចំ​នួន​ផ្សេង​ទៀត ដែលសរឲ្យ ឃើញថា​ លោក ​កឹម សុខានិងសម្ព័ន្ធមិត្តបានស​ហការ​ដោយ​សម្ងាត់ជាមួយបរ ទេស​សំដៅ​បង្កឡើង​ផលប៉ះពាល់​ទៅលើប្រ​ទេសជាតិ​។ រាជរ​ដ្ឋាភិបាល​កម្ពុជា បានចោទ​ប្រកាន់​អំពើនេះគឺ​ការក្បត់​ជាតិនិង​សកម្មភាព​ចារកម្ម ដែលត្រូវបាន​ចែងក្នុងច្បា​ប់ព្រហ្មទ័ណ្ឌ។ រាជរដ្ឋាភិបាលជូនដំណឹង​ថា តុលាការនឹង​ធ្វើការជំនុំជម្រះ រឿង​ហេតុ​នេះតាម​ច្បាប់៕
 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ