04/12/2015 09:32 GMT+7 Email Print Like 0

កម្ពុជា៖តុលាការកោះហៅលោកសមរង្សីពីបទបរិហាកេរ្តិ៍សម្តេចប្រធានរដ្ឋសភា


លោក សមរង្ស៊ី

តុលាការរាជធានីភ្នំពេញទើប​នឹងបានចេញដីកាកោះហៅប្រធាន គណៈ​បក្សសង្គ្រោះជាតិ (CNRP) លោក​សម​រង្សី​ឲ្យមាន​វត្តមាន​នៅតុ​លាកា នាថ្ងៃ​ទី៤​ខែ​ធ្នូឆ្នាំ២០១៥​ ដើម្បី​ចូល​ធ្វើការ​បំភ្លឺ​រាល់​មន្ទិល​សង្ស័យ​ទាក់​ទិន​ដល់​បទ​បរិហា​កេរ្តិ៍ចំពោះ​ប្រធាន រដ្ឋ​សភា សម្តេច ហេងសំរិនតាម​រយៈបណ្តាញ​សង្គម Facebook កាល​ពីខែ​វិច្ឆិកា មុន​នេះ​។ តុលាការដំ​បូង​រាជធានីភ្នំពេញបានចេញដីកាកោះហៅពោល​ខាងលើ បន្ទាប់ពីការដែល​មេធាវីរបស់​សម្តេច​ហេង សំរិន ដាក់​ពាក្យប្តឹងស្តីពីទង្វើ​ផ្សព្វ​ផ្សាយ​ លើបណ្តាញសង្គម​ facebook តាមរយៈបង្ហោះខ្សែ video មួយ​នាថ្ងៃទី១៥ ខែ​វិច្ចិកា ដោយប្រើពាក្សពេជ្របរិហា​កេរិ៍សម្តេចហេង សំរិន។

​មុននោះ នាថ្ងៃទី២០វិច្ឆិកា តុលាការដំបូងរាជធានីភ្នំពេញ ក៏បានចេញដីកា កោះ​ហៅលោក​សមរង្ស៊ី​ឲ្យមាន​វត្ត​មាន​នៅ​តុលាការ​ថ្ងៃទី៤ខែ​​ធ្នូ ដើម្បីធ្វើការបំភ្លឺនូវ ករណីសម​គំនិត​ក្នុងការប្រើប្រាស់​ឯកសារក្លែង​ក្លាយ ញុះញង់​ឱ្យមាន​ភាព​ចលាចល​សង្គម​យ៉ាង​ធ្ងន់ធ្ងរ នាខែសីហាកន្លងទៅ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ