08/01/2016 09:28 GMT+7 Email Print Like 0

កម្ពុជាអបអរសាទរទិវាជ័យជម្នះ ថ្ងៃ៧មករា ខួប ៣៧ ឆ្នាំ


កម្ពុជាអបអរសាទរទិវាជ័យជម្នះ ថ្ងៃ៧មករា ខួប ៣៧ ឆ្នាំ

នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦ កម្ពុជាបានរៀបចំទិវាជ័យជំនះ ថ្ងៃទី៧ ខែ​មករា លើកទី៣៧​ឆ្នាំ ដ៏​មហោឡា​រឹក​។​ ថ្លែង​មតិនៅទីនេះ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេង​ហ៊ុន​សែន​បាន​សម្តែង​ការគោរព​ ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​​វីរកង​ទ័ព​ស្ម័គ្រ​ចិត្តវៀត​ណាម ដែលបានផ្តល់ការជួយឧបត្ថម្ភគាំទ្រ ដ៏ធំធេងចំពោះបុព្វហេតុដ៏​ឧត្តុង្គ ឧត្តម​នេះ ផ្តួល​​រំលំរបបប្រល័យពូជសាសន៍ប៉ុលពត សង្គ្រោះប្រជាជាតិឲ្យ​រស់ឡើង​វិញ ហើយបានឋិតឋេរ​គង់វង្ស និង​រីក​ចម្រើន​​រហូត​មក​ដល់​បច្ចុប្បន្ន។ "រយៈពេល ៣៧ ឆ្នាំកន្លងទៅ ផ្តើមពីជ័យ​ជម្នះ៧ខែ​មករា ប្រជាជនកម្ពុជា បាន​សម្រេច​​នូវ​ការ​ផ្លាស់​ប្តូរសង្គម​យ៉ាងធំធេង ដែលគ្មានអ្នកណាអាចនឹកស្មានដល់។ កម្ពុជា​បាន​ប្រែក្លាយ​ពីវាល​ពិឃាត​​នៃ​របប​ប្រល័យ​ពូជ​សាសន៍ ពីសមរភូមិនៃ​សង្គ្រាមដ៏រ៉ាំរ៉ៃ ពីការបែកបាក់​ជាតិ  និងការបែងចែកទឹកដី ក្លាយ​ជា​ប្រជាជាតិ​មួយ​ ដែល​មាន​សុខសន្តិភាព សេរីភាព ឯកភាព ស្ថិរភាព និងអភិវឌ្ឍន៍លើគ្រប់វិស័យ​ធ្វើឲ្យ​ជីវភា​ព​​​ប្រជា​ជន​ត្រូវ បាន​លើក​កម្ពស់ឥត​ឈប់​ឈរ"។
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ