15/01/2015 14:54 GMT+7 Email Print Like 0

កម្ពុជាសម្រេចការសាងសង់ស្ពានវែងបំផុតលើទន្លេមេគង្គ


កម្ពុជាសម្រេចការសាងសង់ស្ពានវែងបំផុតលើទន្លេមេគង្គ (Image: VNA)

កម្ពុជាសម្រេចការសាងសង់ស្ពានវែងបំផុតលើទន្លេមេគ។ ស្ពាននេះ មានឈ្មោះអ្នកលឿងជាភាសាខ្មែរនិង Tsubasa​ ជាភាសាជប៉ុន។ ប្រភពទុន សំរាប់ការកសាងស្ពាននេះមានតំលៃជិត ៩៥ លានដុល្លាអាមេរិក។ ថ្លែងមតិក្នុងពិធីបើក​សម្ពោធ​ស្ពាន នាព្រឹកថ្ងៃទី ១៤ ខែមករា ឆ្នាំ២០១៤ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជាហ៊ុនសែនបានឲ្យដឹងថា៖ ស្ពាន​នេះ​នឹង​ត្រូវបានដាក់ឲ្យសកម្មភាពមុនពិធីបុណ្យចូលឆ្នាំថ្មីរបស់កម្ពុជានាខែមេសាខាងមុខនេះ។ សម្តេចនាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ក៏បានសង្កត់ធ្ងន់ដែរថា៖ ស្ពាននេះគឺជាផ្នែកមួយក្នុងខ្សែហាយវ៉េអាស៊ានដែលតភ្ជាប់តំបន់ខាងលិចខេត្ត កណ្ដាល​និងតំបន់ខាងកើតខេត្តព្រៃវែងរបស់កម្ពុជា។ ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រី ក្រសួងការបរទេសជប៉ុន លោក Kazuyuki Nakane បានឲ្យដឹងថា៖ ស្ពាននេះគឺជាអំណោយរបស់ប្រជាជនជប៉ុនសំរាប់កម្ពុជា ក្នុងកាលៈទេសៈ សហគមន៍​​អាស៊ានគ្រោងត្រូវបានបង្កើតឡើង នាចុងឆ្នាំ ២០១៥៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ