03/12/2018 10:45 GMT+7 Email Print Like 0

កម្ពុជារំលឹកខួប៤០ឆ្នាំនៃថ្ងៃកំណើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា

នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ នៅស្រុកស្នួល ខេត្តក្រចេះនៃព្រះរាជាណាចក្រកម្ពុជាបានប្រារព្វឡើង ពិធីមិទ្ទីងអបអរសាទរខួប ៤០ ឆ្នាំនៃថ្ងៃកំណើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបច្ចុប្បន្នបានប្រែឈ្មោះថា “រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា” (ថ្ងៃទី២ធ្នូឆ្នាំ១៩៧៨-ថ្ងៃទី២ធ្នូ២០១៨)។

សម្តេច ហេង សំរិន អញ្ជើញថ្លែងមតិក្នុងពិធី

អញ្ជើញចូលរួមក្នុងពិធីមានវត្តមាន សម្តេច ហេង សំរិន ប្រធានរដ្ឋសភានិងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ហើយក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា  រដ្ឋាភិបាល កម្ពុជា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh តំណាងស្ថាប័ននិងតំណាងនានារបស់វៀតណាមនៅកម្ពុជា ក៏ដូចជាមានការអញ្ជើញចូលរួមពីសំណាក់មហាជន ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ កម្មករ កម្មការិនី សិស្សនិស្សិត រាប់ពាន់នាក់ទៀតផង។

សម្តេចហេង សំរិន អញ្ជើញត្រួតពល 

អញ្ជើញថ្លែងមតិក្នុងពិធីមិទ្ទីង សម្តេចហេងសំរិន បានសង្កត់ធ្ងន់ថា៖ “រណសិរ្សថ្ងៃទី២ធ្នូ មិនត្រឹមតែសង្គ្រោះប្រជាជនទាំងអស់រួចផុតពីសោកនាដកម្មនៃរបបប្រល័យពូជសាសន៍ប៉ុលពតប៉ុណ្ណោះទេ ថែមទាំងជួយឲ្យមានការស្តារ កសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ”។

 ទិដ្ឋភាពនៃពិធី

ទិដ្ឋភាពនៃពិធី

សូមគូសបញ្ជាក់ថា មុននេះ៤០ឆ្នាំ នាថ្ងៃទី២ធ្នូ ឆ្នាំ១៩៧៨ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាត្រូវបានបង្កើតឡើង​ នៅស្រុកស្នួលខេត្តក្រចេះ។ រណសិរ្សសាមគ្គីសង្គ្រោះជាតិបានសាមគ្គីប្រជាជនកម្ពុជាគ្រប់ស្រទាប់ រួមជាមួយការជួយឧបត្ថម្ភរបស់កងទ័ពស្ម័គ្រចិត្តវៀតណាមបានធ្វើឡើងជ័យជម្នះថ្ងៃទី៧ ខែមករា នាំមកនូវសន្តិភាព ឯករាជ្យនិងវិបុលភាពដូចសព្វថ្ងៃជូនប្រទេសកម្ពុជា៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ