08/01/2017 10:05 GMT+7 Email Print Like 0

កម្ពុជារំលឹកខួបអុនស្សាវរីយ៍ទិវាជ័យជំនេះថ្ងៃទី ៧ មករា


កម្ពុជារំលឹកខួបអុនស្សាវរីយ៍ទិវាជ័យជំនេះថ្ងៃទី ៧ មករា (VNA)

នាព្រឹកថ្ងៃទី ៧ ខែមករា ឆ្នាំ២០១៧ គណៈបក្សប្រជាជនកម្ពុជា (CPP) បានរៀបចំដ៏មហោឡារឹកពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៣៨ ទិវាជ័យជំនេះប្រវត្តិសាស្ត្រ (ថ្ងៃទី ៧ មករា ឆ្នាំ ១៩៧៩ - ថ្ងៃទី ៧ មករា ឆ្នាំ ២០១៧) នៅរាជធានី​ ភ្នំពេញ ដោយមានការចូលរួមរបស់មនុស្សចំនួន ១ ហ្មឺននាក់។ ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ ជា​ថ្ងៃ​រំដោះ​ប្រជាជន​​កម្ពុជាឲ្យ​រួច​ផុត​ពី​របបប្រល័យពូជសាស​នៃ​របប​ខ្មែរ​ក្រហម។ ថ្លែងមតិនៅពិធី ប្រធានគណៈបក្ស CPP សម្តេចតេជោ ហ៊ុន សែន បានឲ្យ ដឹងថា​៖ 

ពិធីអបអរសាទរត្រូវបានរៀបចំឡើងដោយឈរលើស្មារតី «រំលឹកនិង អំណរគុណដ៏ជ្រាលជ្រៅចំពោះបណ្ដាយុទ្ធជនវីរជននិងអ្នកស្នេហាជាតិនៃរណសិរ្សសាមគ្គីជនជាតិសង្គ្រោះជាតិកម្ពុជា​​និងយុទ្ធជនស្ម័គ្រចិត្តវៀតណាម ដែលបាន​អងអាចក្លាហានតស៊ូនិងពលីជីវិតរបស់ខ្លួនក្នុងកិច្ចការផ្តួលរំលំរបបខ្មែរក្រហមរំដោះប្រជាជនកម្ពុជារួច​ផុត​​ពីការប្រល័យពូជសាសន៍របស់ប៉ុលពត។ ប្រធាន CPP សម្តេច តេជោ ហ៊ុន សែន បានលើកច្បាស់បណ្ដាស្នា​ដៃ​លើ​គ្រប់វិស័យដែលប្រទេសកម្ពុជាទទួលបានអស់រយៈពេល ៣៨ ឆ្នាំ ជាពិសេសគឺស្នាដៃ សេដ្ឋកិច្ចដោយមានកំណើនជាមធ្យមទទួលបាន ៧,៧% នាប៉ុន្មានឆ្នាំថ្មីៗនេះ។ សម្តេច តេជោ ហ៊ុន សែន បានឲ្យដឹងថា៖ CPP បន្តអនុវត្តវប្បធម៌សន្ទនា ដែលគណៈបក្សទាំងពីរដែលមានអាសនៈនៅរដ្ឋសភាតាមការកំណត់ប្រជាធិបតេយ្យសេរីភាពនិងនិតិរដ្ឋខំប្រឹងប្រែងដោះស្រាយរាល់បញ្ហាដោយសន្តិវិជីនិងសាមគ្គីជាតិ ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការ​ជាមួយបណ្ដាគណៈបក្សនយោបាយអង្គការសង្គមស៊ីវិល ដើម្បីបំរើផលប្រយោជន៍របស់ប្រជាពល​​រដ្ឋ​៕​

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ