03/12/2017 06:42 GMT+7 Email Print Like 0

កម្ពុជារំលឹកខួបអនុស្សាវរីយ៍លើកទី ៣៩ ទិវាបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិ


កម្ពុជារំលឹកខួបអនុស្សាវរីយ៍លើកទី ៣៩ ទិវាបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិ
នាថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ បានប្រារព្ធឡើងពិធីមីទ្ទីញរំលឹកខួបអនុស្សាវរីយ៍លើកទី ៣៩ ទិវាបង្កើត​រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បច្ចុប្បន្នគឺរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា (ថ្ងៃទី ២ ធ្នូ ឆ្នាំ ២៩៧៨​ - ថ្ងៃទី ២ ធ្នូ ឆ្នាំ ២០១៧)។ ថ្លែងមតិនៅពិធី មីទ្ទីញ ប្រធានរដ្ឋសភានិងជាប្រធានក្រុមប្រឹក្សាជនជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា សម្តេច ហេង សំរិន បានអះអាងថា៖ រណសិរ្សថ្ងៃទី ២ ធ្នូ មិនត្រឹមតែរំដោះប្រជាជន កម្ពុជាទាំងអស់រួចផុតពីគ្រោះប្រល័យពូជសាសន៍ប៉ុលពតប៉ុណ្ណោះទេ ថែមទាំង ជួយឧបត្ថម្ភសា្តរឡើងវិញនិងក​សាង​អភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ។ នៅពិធីលើកនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Nguyen Trac Toan បានចូលរួមនិងអបអរសាទរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ