08/01/2018 05:54 GMT+7 Email Print Like 0

កម្ពុជារំលឹកខួបអនុស្សាវរីយ៍ជ័យជំនះលើរបបប្រល័យពូជសាសន៍

នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨ នៅកោះពេជ្ររាជធានីភ្នំពេញគណបក្សប្រជាជនកម្ពុជា (CPP) កាន់អំណាច បានរៀបចំយ៉ាងមហោឡារឹកនូវពិធីរំលឹកខួប អនុស្សាវរីយ៍លើកទី៣៩ឆ្នាំនៃជ័យជំនះលើរបបប្រល័យពូជសាសន៍ប៉ុលពត។

នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេច ហ៊ុន សែន អញ្ជើញថ្លែងមតិនៅពិធីរំលឹកខួប (រូបថត៖ TTXVN)

នាព្រឹកថ្ងៃទី៧ ខែមករា នៅកោះពេជ្ររាជធានីភ្នំពេញ គណបក្សប្រជាជនកម្ពុជា (CPP) កាន់អំណាចបានរៀបចំយ៉ាងមហោឡារឹកនូវពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៣៩ ឆ្នាំនៃជ័យជំនះលើរបបប្រល័យពូជសាសន៍ប៉ុលពត។ នេះជាពិធីរំលឹកខួបដោយទ្រង់ទ្រាយធំបំផុតតាំងពីមុនមកនៅកម្ពុជា។

អញ្ជើញជាអធិបតីពិធីនេះគឺប្រធានគណបក្ស CPP នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងប្រធានកិត្តិយសគណបក្ស CPP ប្រធានរដ្ឋសភាកម្ពុជាសម្ដេច ហេង សំរិន។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំ​កម្ពុជា លោក Vụ Quang Minh តំណាងអង្គទូតនិងអង្គការអន្តរជាតិប្រចាំទីក្រុងភ្នំពេញបានអញ្ជើញចូលរួមពិធីនេះដែរ។

អញ្ជើញថ្លែងមតិនៅទីនេះ សម្ដេច ហ៊ុន សែន បានអះអាងថា ជ័យជំនះ ថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ជាជ័យជំនះប្រវត្តិសាស្ត្រ ដែលបានសង្គ្រោះជីវិតរបស់មនុស្សរាប់លាននាក់រួចផុតពីការសម្លាប់រង្គាលរបស់របបប្រល័យពូជសាសន៍ប៉ុលពត បើកចេញសម័យកាលថ្មីសំរាប់ប្រទេសកម្ពុជា ជាសម័យកាលរបស់ឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ​ និងការអភិវឌ្ឍន៍សង្គម។ សម្ដេច ហ៊ុន សែន សង្កត់ធ្ងន់ ថា ពិធីរំលឹកខួបនេះត្រូវបានរៀបចំឡើងដើម្បីរំលឹកគុណូបការៈដ៏ធំធេងរបស់វីរៈយុទ្ធជនពលីនៃរណសិរ្សសាមគ្គីភាពរំដោះប្រជាជាតិកម្ពុជា និងកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីសាច់ស្រស់ឈាមស្រស់របស់ខ្លួនក្នុងការតស៊ូប្រយុទ្ធ ផ្ដួលរលំរបបប្រល័យពូជសាសន៍ប៉ុលពត នាំមកនូវការរស់រានមានជីវិតឡើងវិញសំរាប់ប្រជាជាតិនិងប្រទេសជាតិកម្ពុជា។ សម្ដេច ហ៊ុន សែនក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះជនស្នេហាសន្តិភាពទាំងអស់លើពិភពលោក ដែលបានគាំទ្របុព្វហេតុដ៏ថ្លៃថ្លានេះ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ