01/09/2017 10:45 GMT+7 Email Print Like 0

កម្ពុជារៀបចំមហោស្រពភាពយន្តអាស៊ាន


កម្ពុជារៀបចំមហោស្រពភាពយន្តអាស៊ាន 

ក្នុងក្របខ័ណ្ឌនៃបណ្ដាសកម្មភាពរំលឹកខួបអនុស្សវរីយ៍លើកទី ៥០ នៃទិវាបង្កើតអាស៊ានមហោស្រពភាព​យន្ត​អាស៊ាននឹងត្រូវបានក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា រួមសហការជាមួយស្ថានទូត​ប្រទេសជាសមាជិកទាំង ១០ រៀបចំឡើងនៅរាជធានីភ្នំពេញប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ៨ ដល់ ថ្ងៃទី ១៧ កញ្ញាខាងមុខ។ មហោស្រពភាពយន្តអាស៊ាននេះសំដៅលើកតម្កើងវប្បធម៌របស់បណ្ដាប្រទេសក្នុងសម្ព័នសមាគម។ ស្ថានទូតនៃប្រទេសជាសមាជិកនិមួយៗនឹងជ្រើសរើសខ្សែភាពយន្តមួយនៃប្រទេសខ្លួន ដើម្បីចាក់បញ្ចាំងលើទូរទស្សន៍ជាតិកម្ពុជា (TVK) និងកាណាល់ទូរទស្សន៍កងយោពលខេមរភូមិន្ទ (TV5) របស់កម្ពុជា។ វៀតណាមបាននាំយកដល់មហោស្រពនេះនូវខ្សែភាពយន្ត "តើពេលណាទើបដល់ខែតុលា" ខ្សែ​ភាពយន្តនេះទទួលបានប័ណ្ណសរសើររបស់គណៈកម្មាធិការសន្តិភាពពិភពលោកនិងពានរង្វាន់ពិសេសរបស់​គណៈចាត់តាំងមហោស្រពភាពយន្តអាស៊ី - ប៉ាស៊ីហ្វិក។ បណ្ដាខ្សែភាពយន្តត្រូវបានបញ្ចាំងនៅមហោស្រពនេះគឺសុទ្ធតែទាក់ទិនដល់វិស័យជាច្រើនក្នុងជីវភាពរស់នៅរបស់បណ្ដាប្រទេសជាសមាជិក ហើយ​ទទួលបានការនិយមចូលចិត្តរបស់ទស្សនិកជន៕

តាម VOV5-  វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ