07/06/2018 09:42 GMT+7 Email Print Like 0

កម្ពុជារឹតបន្តឹងការត្រួតពិនិត្យព័ត៌មានលើអ៊ីនធឺណែតមុននឹងការបោះឆ្នោត

កម្ពុជានឹងឃ្លាំមើលនិងគ្រប់គ្រងរាល់ព័ត៌មានដែលបានបង្ហោះនៅលើអ៊ិនធឺរណែតដែលបង្កអស្ថិរភាព មុននឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលនឹងប្រព្រឹត្តិទៅនាខែកក្ដដាខាងមុខនៅព្រះរាជាណាចក្រកម្ពុជា។


យុទ្ធនាការឃោសនាបោះឆ្នោតនៅកម្ពុជា

ក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី ៤ មិថុនា រាជរដ្ឋាភិបាលកម្ពុជាបានឲ្យដឹងថា៖ស្ថាប័នមានសមត្ថកិច្ចនឹង " គ្រប់គ្រងរាល់មាតិកាព័ត៌មាន អត្ថបទ អូឌីយ៉ូ រូបភាព វីដេអូ និងមាតិកាផ្សេងៗទៀតដែលមានបំណងបង្កអស្ថិរភាព​"។ លើសពីនេះទៀតអាជ្ញាធរនឹងតម្រូវឲ្យអ្នកផ្តល់សេវាអ៊ិនធឺណិតមានកម្មវិធីនិងឧបករណ៍ដើម្បីសម្រាំង ឬហាមប្រាមរាល់ គេហទំព័រ គណនី និងបណ្ដាញសង្គមឃោសនាខុសច្បាប់។

សូមគូសបញ្ជាក់ថា៖ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតីកាលទី ៦ ខាងមុខ ដែលគ្រោងនឹងប្រព្រឹត្តិទៅនាថ្ងៃទី ២៩ កក្ដដាខាងមុខ អ្នកបោះឆ្នោតកម្ពុជានឹងទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រចំនួន ១២៥ រូបផង​ដែរ​៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ