25/05/2016 09:35 GMT+7 Email Print Like 0

កម្ពុជារាំងស្កាត់ឧបាយកល «បដិវត្តន៍ពណ៌» ប្រកបដោយជោគជ័យ


កម្ពុជារាំងស្កាត់ឧបាយកល «បដិវត្តន៍ពណ៌» ប្រកបដោយជោគជ័យ (Image: VNA)

ប្រទេសកម្ពុជាបានរាំងស្កាត់ឧបាយកលដំណើរការយុទ្ធនាការ «ថ្ងៃច័ន្ទ​ពណ៌​ខ្មៅ​» ដែល​បណ្ដា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុងប្រទេស​នេះ បាន​បំផុស​ឡើង។ នេះ​គឺជា​យុទ្ធនា ការដែល​បណ្ដាអ្នក​វិភាគ​នយោបាយ បានចាត់
 

ទុក​ជាពន្លត នៃបដិវត្តន៍ពណ៌រមួយ​ដែលត្រូវ​រាំង​ស្កាត់។ ១​ខែមុននេះ កំលាំង​​សមត្ថកិច្ច​របស់កម្ពុជា​បាន​ចាប់​ឃុំខ្លួន​បុគ្គលិក​ចំនួន​៤ នាក់​នៃអ​ង្គការ​ក្រៅ​រដ្ឋាភិបាល​និង​អគ្គលេខាធិ​ការ​រង​មួយ​នាក់​ទៀត​របស់​គណៈកម្មាធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត​កម្ពុជា ពីបទអំពើពុករលួយ។ ប៉ុន្តែ​បន្ទាប់​នោះ អង្គការ​ក្រៅ រដ្ឋាភិបា​លមួយ​ចំនួន​របស់​កម្ពុជា ដូច​ជា ADHOC និង LICADHO បាន​បំផុស​និងដំណើរការ យុទ្ធនាការ «ថ្ងៃច័ន្ទ​ពណ៌​ខ្មៅ» ដែល​ទាម​ទាឲ្យរាជ​រដ្ឋាភិ​បាល​កម្ពុជា​ដោះលែង បណ្ដាជនត្រូវចាប់ឃុំ​ខ្លួន។ សំដៅទប់ស្កាត់​យុទ្ធនាការ​នេះ​ក្រៅពីការ​បង្កើន​សន្តិ​សុខ រាជរដ្ឋាភិបាលកម្ពុជា បានជំរុញការងារឃោនាពន្យល់​សំរាប់ប្រជា​ពលរដ្ឋយល់​បន្ថែមអំពី​ចរិត​លក្ខណៈខុសឆ្គង នៃ​សកម្មភាពនេះ​សំដៅបំបែក​ផែនមហា​សាមគ្គីជាតិ ព្រមទាំង ចាត់​ការ​យ៉ាង​ម៉ឺង​ម៉ាត់​ ចំពោះ​មុខ សញ្ញា​រំលោភលើច្បាប់។ អាស្រ័យដល់ការអនុវត្តល្អការងារបង្កា និងឃោសនា​ដូច្នះ ដល់ថ្ងៃទី២៣ ខែឧសភា គ្មាន​ប្រជាពលរដ្ឋកម្ពុជា​ណាមួយ​ចូលរួ​ម​យុទ្ធនា​ការ «ថ្ងៃច័ន្ទពណ៌ខ្មៅ» នៅរាជធានី ភ្នំពេញ​ឡើយ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ