19/03/2021 13:45 GMT+7 Email Print Like 0

កម្ពុជារកឃើញករណីឆ្លងជំងឺកូវីដ ១៩ បើទោះបីជា​បានចាក់វ៉ាក់សាំង​គ្រប់ចំនួន​២ដង​រួចហើយក្តី​

នាយប់ថ្ងៃទី ១៧ ខែមិនា សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងការពារជាតិ បានបញ្ជាក់ថារកឃើញមន្រ្តីយោធាម្នាក់បានឆ្លងកូវីដ១៩ បើទោះបីបានចាក់វ៉ាក់សាំងលើកទី២រួចហើយក្តី (វ៉ាក់សាំង Sinopharm ដែលត្រូវបានរដ្ឋាភិបាលចិនជួយឧបត្ថម្ភ)។

បុគ្គលិកពេទ្យកម្ពុជាបានធ្វើតេស្តិ៍ Covid-19 សម្រាប់ប្រជាជន


នៅចំពោះមុខការឆ្លងរាលដាលជំងឺរាតត្បាតកូវីដ ១៩ ក្នុងជួរកងទ័ពនោះ នាយប់ថ្ងៃទី ១៧ ខែមិនា នាយឧត្តមសេនីយ៍ហ៊ុនម៉ាណែតអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទក៏បានបញ្ជាណែនាំដល់គ្រប់អង្គភាពចំណុះកងយោធពលខេមរភូមិន្ទត្រូវលើកកម្ពស់ការប្រុងប្រយ័ត្ន ព្រមទាំងពង្រឹងការអនុវត្តវិធានការវេជ្ជសាស្រ្តយ៉ាងតឹងរឹងដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។ សូមជម្រាបថា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ ១៩ ថ្មីចំនួន ៣៥ នាក់ ក្នុងសហគមន៍ ដូច្នេះកម្ពុជាមានករណីឆ្លងជំងឺសរុបចំនួន១៥៤១នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៨៩៨ នាក់ ហើយមាន អ្នកជំងឺម្នាក់ស្លាប់ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ