28/04/2016 09:51 GMT+7 Email Print Like 0

កម្ពុជាមិនមានកិច្ចព្រមព្រៀងថ្មីណាជាមួយចិនស្ដីអំពីបញ្ហាសមុទ្រខាងកើត


អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្រ្តីកម្ពុជាលោកផៃ ស៊ីផាន

នាថ្ងៃទី២៧ ខែ​មេសា ឆ្នាំ​២០១៦ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យទីស្ដី​ការគណៈរដ្ឋមន្រ្តីកម្ពុជាលោក​ផៃ ស៊ីផាន បាន​​អះ​អាង​ថា កម្ពុជាមិន​មាន​កិច្ចព្រម​ព្រៀងថ្មី​ណា​ជាមួយ​ចិន​ស្ដីអំពី​បញ្ហា​សមុទ្រ​ខាង​កើត​ឡើយ​។ លោក​បានអះ​អាង​ដូច្នេះ នៅពេល​​ឆ្លើយ​សម្ភាសន៍​អ្នកយកព័ត៌មាន​ នៃទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​ប្រចាំ​នៅ​កម្ពុជា​ស្ដីអំពី​ការ​ដែល​សារព័ត៌​មាន​ចិន​ដកស្រង់​ សម្ដីអ្នកនាំពាក្យក្រសួង​ការបរទេស​ចិន​ប្រកាស​ថា ទទួល​បាន​កិច្ច​ព្រម​ព្រៀង​ជាមួ​យ​កម្ពុជា​ ឡាវ និងប្រ៊ុយណេ​ថា​ប្រទេសទាក់ទិន ក្នុងជំលោះសមុទ្រខាងកើត​ គប្បីដោះស្រាយទ្វេភាគីជាមួយ​ចិន​ជំនួស​ឲ្យប្លុក​អាស៊ាន​ទាំងស្រុង ជាមួយចិនក្នុងបញ្ហា​នេះ។ លោកផៃ ស៊ីផានបាន​លើក​ច្បាស់​ថា កម្ពុជា​មាន​គោល​បំណង​ថា ភាគី​ទាក់​ទិននានា​អនុវត្ត​ន៍យ៉ាង​ពេញ​លេញ ​និង​ប្រកប​ដោយ​ប្រសិទ្ធិ​ភាព​នូវ​សេចក្ដី​ថ្លែង​ការណ៍ ​របស់​ភាគី​នានា​នៅ​​សមុទ្រ​ខាង​កើត (DOC) ព្រមទាំងជំលោះ​នៅសមុទ្រខាង​កើត​ ត្រូវបានដោះស្រាយ​ដោយ​​សន្តិវិធី ហើយ​ប្រទេស​អាស៊ាន​ទាំងឡាយ នឹងខិតខំ​ប្រឹងប្រែង​ដើម្បី​សំរេច​ក្រមប្រតិបត្តិ​នៅសមុទ្រខាងកើត (COC) យ៉ាង​ឆាប់​រហ័ស៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ