កម្ពុជាមិនមានកិច្ចព្រមព្រៀងថ្មីណាជាមួយចិនស្ដីអំពីបញ្ហាសមុទ្រខាងកើត

អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្រ្តីកម្ពុជាលោកផៃ ស៊ីផាន
នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្រ្តីកម្ពុជាលោកផៃ ស៊ីផាន បានអះអាងថា កម្ពុជាមិនមានកិច្ចព្រមព្រៀងថ្មីណាជាមួយចិនស្ដីអំពីបញ្ហាសមុទ្រខាងកើតឡើយ។ លោកបានអះអាងដូច្នេះ នៅពេលឆ្លើយសម្ភាសន៍អ្នកយកព័ត៌មាន នៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅកម្ពុជាស្ដីអំពីការដែលសារព័ត៌មានចិនដកស្រង់ សម្ដីអ្នកនាំពាក្យក្រសួងការបរទេសចិនប្រកាសថា ទទួលបានកិច្ចព្រមព្រៀងជាមួយកម្ពុជា ឡាវ និងប្រ៊ុយណេថាប្រទេសទាក់ទិន ក្នុងជំលោះសមុទ្រខាងកើត គប្បីដោះស្រាយទ្វេភាគីជាមួយចិនជំនួសឲ្យប្លុកអាស៊ានទាំងស្រុង ជាមួយចិនក្នុងបញ្ហានេះ។ លោកផៃ ស៊ីផានបានលើកច្បាស់ថា កម្ពុជាមានគោលបំណងថា ភាគីទាក់ទិននានាអនុវត្តន៍យ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធិភាពនូវសេចក្ដីថ្លែងការណ៍ របស់ភាគីនានានៅសមុទ្រខាងកើត (DOC) ព្រមទាំងជំលោះនៅសមុទ្រខាងកើត ត្រូវបានដោះស្រាយដោយសន្តិវិធី ហើយប្រទេសអាស៊ានទាំងឡាយ នឹងខិតខំប្រឹងប្រែងដើម្បីសំរេចក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) យ៉ាងឆាប់រហ័ស៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម