14/10/2020 14:35 GMT+7 Email Print Like 0

កម្ពុជាមានជនរងគ្រោះជាច្រើនថែមទៀតត្រូវបានស្លាប់ដោយសារគ្រោះទឹកជំនន់


ទាហានជួយជម្លៀសប្រជាជនតំបន់ជន់លិចទឹកនៅខេត្តបាត់ដំបងនៃប្រទេសកម្ពុជាកាលពីថ្ងៃទី ១០ ខែតុលាឆ្នាំ ២០២០ ( រូបថត៖ AFP / VNA)
 

នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ នៅទូទាំងប្រទេសកម្ពុជា មានមនុស្ស ៥ នាក់បានស្លាប់ដោយសារលង់ទឹក នៅខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តបន្ទាយមានជ័យ ខេត្តកណ្ដាល និងខេត្តកំពង់ធំ។

យោងតាមលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃកម្ពុជាបានឲ្យដឹង ថានាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ នៅទូទាំងប្រទេសកម្ពុជា មានមនុស្ស ៥ នាក់បានស្លាប់ដោយសារលង់ទឹក នៅខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តបន្ទាយមានជ័យ ខេត្តកណ្ដាល និងខេត្តកំពង់ធំ។

នាបច្ចុប្បន្នមានខេត្តចំនួន១០ របស់ប្រទេសកម្ពុជា ត្រូវលិចទឹកដ៏ធ្ងន់ធ្ងរ រួមមាន៖ ខេត្តប៉ៃលិន, ព្រះវិហារ, កំពង់ឆ្នាំង ,ស្ទឹងត្រែង, បន្ទាយមានជ័យ, បាត់ដំបង, សៀមរាប, ពោធិ៍សាត់, កំពង់ធំ និងខេត្តកំពង់ស្ពឺ។ ទន្ទឹមនឹងនេះ គណៈ កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកម្ពុជាកាលពីថ្ងៃទី ១២ ខែតុលាបានបញ្ជាក់ថាមានមនុស្សសរុប ១៦ នាក់បានស្លាប់ដោយសារគ្រោះទឹកជំនន់ក្នុងសប្តាហ៍កន្លងទៅនៅក្នុងប្រទេសនេះផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ