29/04/2016 10:00 GMT+7 Email Print Like 0

កម្ពុជាមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌ជាមួយវៀតណាម


កម្ពុជាមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌ជាមួយវៀតណាម

នេះគឺជាការអះអាងរបស់លោកស្រីម៉ែនសំអន ឧបនាយករដ្ឋមន្ត្រី​កម្ពុជា នៅក្នុង​ជំនួប​សន្ទនា​ជាមួយ​គណៈប្រតិភូ​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ អភិរក្សនិង​ពង្រីកវប្បធម៌ជនជាតិ​វៀតណាម ដឹកនាំដោយនាយក Hoang Chuong ដែល​កំពុង​បំពេញ​ទស្សន​កិច្ច​នៅកម្ពុជា នាថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០១៦​។ លោកស្រីម៉ែនសំអន បាន​សង្កត់ធ្ងន់​ថា៖ សកម្មភាព​សហប្រតិបត្តិ​កា រវប្បធម៌រវាងកម្ពុជានិង​វៀតណាម ជា​កាណាល់​កិច្ច​ការបរទេស​ដើរ​តួនា​ទី​សំខាន់ ក្នុង​ទំនាក់​ទំនងកិច្ចការ​បរទេស របស់​រដ្ឋាភិបាលកម្ពុជានិង​វៀតណាម។ សកម្មភាពសហប្រិតបត្តិការវប្បធម៌ត្រូវប្រមូល​ផ្តុំជំរុញ​ទំនាក់ទំនងមិត្តភាព រវាងប្រជាជន និងវប្បធម៌នៃប្រទេសទាំងពីរ ដែលក្នុង​នោះមានវប្បធម៌ជន​ជាតិ​ភាគតិច ឆ្ពោះ​ទៅគោល​ដៅសន្ដិភាព​និងអភិវឌ្ឍន៍។ លោកស្រីម៉ែនសំអន បានអះអាងថា៖ រដ្ឋ និង​ប្រជាជន​នៃប្រទេស​ទាំងពីរ​ត្រូវ​បន្តរក្សា​ និងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេស​ទាំង​ពីរ កាន់​តែ​ល្អប្រសើរ​ពីមួយ​ថ្ងៃទៅមួយ​ថ្ងៃ ពិសេសគឺបណ្ដាតំបន់មានខ្សែព្រំ​ដែនរួម៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ