03/08/2018 09:44 GMT+7 Email Print Like 0

កម្ពុជាប្រកាសពេលវេលាបង្កើតរដ្ឋាភិបាលថ្មី

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុនសែន បានឲ្យដឹងថា រដ្ឋាភិបាលថ្មីនឹងបានបង្កើតនាថ្ងៃទី ២០ ខែកញ្ ឆ្នាំ២០១៨ ខាងមុខ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា (CPP) កាន់អំណាចទទួលបានជ័យជម្នះយ៉ាងត្រចះត្រចង់ នៅក្នុងការបោះឆ្នោតរដ្ឋសភានីតិកាលទី៦ នាថ្ងៃទី២៩ កក្កដាកន្លងទៅ។

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុនសែន (រូបថតៈ VOV)

នាថ្ងៃទី២ ខែសីហា ក្នុងការថ្លែងមតិចំពោះមុខកម្មករតម្បាញ់កាត់ដេរនៅរាជធានីភ្នំពេញ នាយករដ្ឋមន្ត្រីសម្តេច តេជោ ហ៊ុនសែនបានលើកច្បាស់ថា  នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ នឹងត្រូវបើកប្រជុំសភាជាលើកដំបូងក្រោមព្រះរាជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ហើយល្ងាច​នៅថ្ងៃទី១៩ សមាជិកសភាទាំងអស់នឹងត្រូវចូលស្បថកាន់តំណែង និងព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ នឹងបង្កើតរាជរដ្ឋាភិបាល ហើយល្ងាចថ្ងៃដដែលនេះដែរ សមាជិករាជរដ្ឋាភិបាលនឹងត្រូវស្បថចូលកាន់តំណែង និងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ នឹងត្រូវបើកប្រជុំគណៈរដ្ឋមន្ត្រីថ្មីជាលើកដំបូង។      

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (NEC) នឹងប្រកាសលទ្ធផលបឋមនាថ្ងៃទី ១១ ខែសីហា ក្នុងករណីគ្មានពាក្យបណ្តឹងតវ៉ាណាមួយបង្ខំឲ្យរៀបចំការបោះឆ្នោតឡើងវិញ ហើយ NEC នឹងប្រកាសលទ្ធផលជាផ្លូវការនាថ្ងៃទី១៥សីហាខាងមុខ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ