26/05/2016 09:59 GMT+7 Email Print Like 0

កម្ពុជាបើកសម្ពោធរោងចក្រទឹកដោះគោសាជីវកម្មជាមួយវៀតណាម


ទិដ្ឋភាពនៃពិធីបើកសម្ពោធរោងចក្រទឹកដោះគោអង្គរ (រូបថត៖Chi Hung/Vietnam+)

នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ ក្រុមហ៊ុនទឹកដោះគោ​អង្គរ ដែលជា​ក្រុមហ៊ុន​សាជីវកម្ម​មួយ រវាងក្រុមហ៊ុនភាគហ៊ុនទឹកដោះគោវៀត​ណាម​ Vinamilk ជាមួយដៃគូ​នៅកម្ពុជានោះ គឺក្រុមហ៊ុន​ BPC បានបើក​សម្ពោធរោង​ចក្រទឹក​ដោះគោអ​ង្គរ។ នេះជារោង​ចក្រទឹក​ដោះគោដំបូង​និងតែមួយ​គត់​នៅកម្ពុជា​ក្រោម​របៀប​សាជីវកម្ម​វិនិយោគ។ ថ្លែងមតិនៅទីនេះ ឧបនាយក​រដ្ឋមន្រ្តី កម្ពុជាលោកស្រី​ម៉ែន​សំអន បាន​ឲ្យដឹ​ង​ថា ការ​កសាងរោង​ចក្រទឹក​ដោះគោអង្គរ បានបង្ហាញនូវ​ចំណងមិត្ត​ភាព​យូរអង្វែង​និងស្និទ្ធស្នាល​រវាង​ប្រទេស​ទាំង​ពីរ។ តាមលោក​ស្រីថា​ការបង្កើតរោងចក្រនេះមិនត្រឹមតែ រួមចំណែក​ជំរុញការ​អភិវឌ្ឍន៍ សេដ្ឋកិច្ចនៃ​ប្រទេស​ទាំងពីរ​ប៉ុណ្ណោះទេ ថែមទាំងនាំមកនូវផលប្រយោជន៍យូរ អង្វែង​ក្នុងការ​​អភិវឌ្ឍន៍​កម្លាំងរាង​កាយ​និងបញ្ញា​សំរាប់​ប្រជាជ​ន ជាពិសេស​គឺកុមារ ជាមុខសញ្ញា​ដែលទទួល​បាន​ការយក​ចិត្ត​ទុកដាក់​យ៉ាងខ្លាំង​បំផុត។ រោងចក្រ​ទឹកដោះគោអង្គរ​​មានទុន​វិនិយោគ សរុបចំនួន២៣លានដុល្លាអាមេរិក៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ