03/03/2016 10:47 GMT+7 Email Print Like 0

កម្ពុជាបូកសរុប១០ឆ្នាំចូលរួមកងកម្លាំងរក្សាសន្តិភាពរបស់អ.ស.ប


ទិដ្ឋភាពនៃពិធីបូកសរុប១០ឆ្នាំអនុវត្តន៍កម្មវិធីចូលរួមកងកម្លាំងរក្សាសន្តិភាពរបស់អ.ស.បរបស់កម្ពុជា (រូបថត៖TTXVN)

នាថ្ងៃទី១ ខែមិនា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ កម្ពុជាបានរៀបចំពិធីបូកសរុប១០​ឆ្នាំអនុវត្តន៍​កម្មវិធី​ចូល​រួម​កង​កម្លាំង​​រក្សាសន្តិភាព​របស់អ.ស.ប ហើយអះអាងថានឹង​បន្តបញ្ជូន​ទាហាន​ទៅចូល​រួមកង​កម្លាំង​នេះនា​ពេល​អនាគត​។ ថ្លែងមតិនៅទីនេះ​នាយករដ្ឋមន្រ្តីកម្ពុជា​សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ក្នុង​រយៈពេល១០​ឆ្នាំ​កន្លង​​ទៅ ទាហានកម្ពុជាដែលចូលរួមកង​កម្លាំងរក្សាសន្តិភាព របស់ អ.ស.បបាន​សំរេចល្អ​នូវភារកិច្ចដោះមី​ន កសាង​ហេដ្ឋារចនាសម្ព័ន្ធ​សុខា​ភិបាល ហើយត្រូវបាន​សហគមន៍​អន្តរជាតិ​វាយតំ​លៃខ្ព​ស់​អំពី​ការរួម​វិភាគ​ទាន​ចំពោះ សកម្មភាព​រក្សា​សន្តិភាពពិភពលោក។ សម្ដេច ហ៊ុន សែនបានសង្កត់ធ្ងន់ថា កម្ពុជានឹងបន្តបើក​ទូលាយ​សកម្ម​ភាព​​ចូលរួម​កងកម្លាំង​ រក្សាសន្តិភាពរបស់ អ.ស.ប។ ក្នុងឱកាសនេះ​ដែរ សម្ដេច​នាយក​រដ្ឋមន្រ្តីកម្ពុ​ជាបាន​ថ្លែង​អំណរ​គុណ ទៅដល់វៀតណាមនិងថៃ​ដោយ​ បានជួយបណ្ដុះបណ្ដាលភាសា បរទេស​សំរាប់ ទាហាន​កម្ពុជា​ក៏ដូច​​ជាការ​ជួយ​ឧបត្ថម្ភរបស់​អាមេរិក និងប្រទេសផ្សេងមួយចំនួន ដោយបានជួយហ្វឹកហាត់​កងទ័ព​កម្ពុជាក្នុង​ការ​បំពេញ​ភារកិច្ច​រក្សាសន្តិភាពរបស់ អ.ស.ប៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ