03/05/2018 09:39 GMT+7 Email Print Like 0

កម្ពុជាបន្តទទួលការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតសកល

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬគ.ជ.ប. ក្នុងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ បានទទួលពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតចំនួនពីរហើយគឺ គណបក្សប្រជាជនកាន់អំណាច (CPP) និងគណបក្សយុវជន​កម្ពុជា (CYP)។

ទិដ្ឋភាពរាប់ឆ្នោត (រូបថត៖ vnanet.vn)

រយៈពេលសម្រាប់គណបក្សនយោបាយនិងបេក្ខជនឈរឈ្មោះបោះឆ្នោតនឹងប្រព្រឹត្តទៅរហូតដល់ដំណាច់ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០១៨។ យោងតាមប្រសាសន៍របស់អ្នកនាំពាក្យ គ.ជ.ប  បានឲ្យដឹងថា មានគណបក្សនយោបាយចំនួន ១៨ បានមកយកទំរង់បំពេញបែបបទ ដើម្បីចុះបញ្ជីឈរឈ្មោះបោះឆ្នោតរួចហើយ។ ខណៈនោះ​ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏បានឲ្យដឹងថា នៅទូទាំងប្រទេសមានគណបក្សនយោបាយទាំង ៣៨ ដែលមាន​ការទទួលស្គាល់ដោយក្រសួងមហាផ្ទៃផងដែរ។

នាពេលថ្មីៗនេះ អគ្គស្នងការរងនគរបាលជាតិកម្ពុជា លោក នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ មានប្រសាសន៍​ថា ប្រទេសនេះនឹងពង្រាយកម្លាំងសន្តិសុខចំនួន ៨០,០០០ នាក់ ដើម្បីការពារសុវត្ថិភាព សន្តិសុខ សណ្តាប់​ធ្នាប់សាធារណៈក្នុងអំឡុងពេលដែលប្រព្រឹត្តទៅការបោះឆ្នោត។

ក្នុងការបោះឆ្នោតសកលជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ នៃរដ្ឋសភា នាពេលខាងមុខនេះនឹងជ្រើសតាំងតំណាងរាស្រ្តចំនួន ១២៥ រូប៕

តាមកាសែតកងទ័ពប្រជាជនអនឡាញ

បណ្តាព័ត៌មានបានផ្សាយ