04/04/2018 08:18 GMT+7 Email Print Like 0

កម្ពុជាបង្កើនសន្តិសុខក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី


 កម្ពុជាបង្កើនសន្តិសុខក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី

នាថ្ងៃទី ៣ ខែមេសា ឆ្នាំ២០១៨ នាយករដ្ឋមន្ត្រីកម្ពុជា សម្រេច តេជោ ហ៊ុន សែន បានស្នើឲ្យបណ្ដាស្ថាប័នរដ្ឋាភិបាល​និងកំលាំងប្រដាប់អាវុធបង្កើនសន្តិសុខ ដើម្បីការពារប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចាប់ពីថ្ងៃទី ១៤ ដល់ទី ១៦ មេសា។ អះអាងថា៖ សុវត្ថិភាពរបស់ប្រជាពលរដ្ឋជាកត្តាសំខាន់បំផុត នាយករដ្ឋមន្ត្រី សម្តេច តេជោ ហ៊ុន សែន បានអំពាវនាវឲ្យប្រជាជនរារាំងការជះទឹកទៅលើគ្នា ឬ ចោលប៉ោវទឹកទៅភ្ញៀវទេសចរនិងគូរលើមាត់ភ្ញៀវទេសចរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ។ នាយករដ្ឋមន្ត្រីហ៊ុនសែនបានឲ្យដឹងថា៖ ស្ថាប័នគ្រប់គ្រងក្រុងឡានភ្នំពេញនឹងផ្តល់សេវាកម្មឡានក្រុងឥតគិតថ្លៃចាប់ពីថ្ងៃទី ១២ ដល់ទី ១៨ មេសា សំដៅបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរទៅវិញទៅមកសំរាប់ប្រជាពលរដ្ឋ ព្រមទាំង រាំងស្កាត់ស្ថានភាពបណ្ដាក្រុមហ៊ុនឡានក្រុង ឯកជនឬម្ចាស់តាស៊ីបង្កើនតំលៃក្នុងឱកាសបុណ្យចូលឆ្នាំថ្មី៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ